ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងទឹកចិត្តក្តុកក្តួល ចំពោះកីឡាករបាល់ទាត់ និង គ្រូជើងចាស់ ក្នុងខេត្តបន្ទាយមានជ័យ!

2 ខែ មុន 198 tnn_admin

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា វាពិតជាសង្វេគខ្លាំងណាស់សម្រាប់លោក ត្រឹមតែប៉ុន្មានថ្ងៃសោះ លោកបានទទួលដំណឹងអកុសល ពីអ្នកបន្ទាយមានជ័យជាបន្តបន្ទាប់ ទោះបីខេត្តនេះពុំមែនជាទឹកដីកំណើតរបស់លោកក៏ដោយ តែលោកបានចាត់ទុកថា ខេត្តបន្ទាយមានជ័យគឺជាស្រុកកំណើតទៅហើយ ព្រោះលោកធ្លាប់បានបំពេញការងារនៅទីនោះ តាំងពីជំនាន់រដ្ឋកម្ពុជា ដល់ឆ្នាំ២០១៣ គិតទៅអស់រយៈពេលជាង២០ឆ្នាំ មិនថាតែសមាជិកអាវុធហត្ថខេត្តបន្ទាយមានជ័យ មិនថាតែក្មួយៗកីឡាករបាល់ទាត់ទាំងបុរសនិងស្ត្រី មិនថាតែប្រជាពលរដ្ឋដែលលោកធ្លាប់ បម្រើនិងចុះជួបជាប្រចាំ គឺសុទ្ធតែមាន មនោសញ្ចេតនាដិតដាមយ៉ាងជ្រាលជ្រៅមិនអាចបំភ្លេចបាន ទោះបីលោកចេញមកឆ្ងាយ ឲ្យតែបានលឺដំណឹង ពីការជួបទុក្ខលំបាករបស់អ្នកបន្ទាយមានជ័យ តែងធ្វើឲ្យលោកនៅមិនសុខ គិតពីសុខទុក្ខពួកគាត់គ្រប់ៗគ្នា។ ជាក់ស្តែងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទើបតែបាន ចាត់ក្រុមការងារ ឲ្យនាំយកថវិកា៦លានរៀល, ទឹកសុទ្ធ២៥កែស, ទឹកផ្លែឈើ០៨កែស, អង្ក០៤ការ៉ុង យកទៅប្រគល់ជូនគ្រួសារកីឡាករ ០២រូប និងគ្រួសារលោកគ្រូបាល់ទាត់០១រូប នៅឯខេត្តបន្ទាយមានជ័យ។

យុវជន០២នាក់ ដែលជាអតីតកីឡាករ U13 របស់ក្លឹបអធិរាជភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ដែលជាក្លឹបបង្កើតឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីប៉ុន្មានថ្ងៃមុន បណ្តាលឲ្យស្លាប់ម្នាក់ និង របួសម្នាក់ (អ្នកស្លាប់ឈ្មោះ ហ៊ំ អះសាណាវី រីឯអ្នករបួសឈ្មោះ តាន់ បណ្ឌិត ទាំង០២នាក់នេះសុទ្ធតែជាកីឡាករបាល់ទាត់ កំពុងលូតលាស់ក្នុងខេត្តបន្ទាយមានជ័យ) ហើយនៅពេលនោះ ក៏មានគ្រូបាល់ទាត់ជើងចាស់ម្នាក់ឈ្មោះ សឹង្ហ វ៉ាត ហៅ គ្រូតា ក៏កំពុងសម្រាកព្យាបាលជម្ងឺ នៅឯមន្ទីរពេទ្យដូចគ្នា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទើបតែបានផ្ញើថវិកា, អង្ករ, ទឹកផ្លែឈើ, ទឹកសុទ្ធ ជួយឧបត្ថម្ភ ដល់គ្រួសារយុវជនទាំង ០២នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងជួយឧបត្ថម្ភលោកគ្រូ សឹង្ហ វ៉ាត ដែលសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ស្រាប់តែថ្ងៃនេះបែរទទួលដំណឹងថាលោកគ្រូ សឹង្ហ វ៉ាត បានលាចាកលោកទៅហើយ គឺពិតជាធ្វើឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នឹកសង្វេគក្តុកក្តួលរកអ្វីនឹងថ្លែងពុំបាន។

ដោយមនោសញ្ចេតនាដិតដាមជាមួយអ្នកបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទោះមិនមានពេលវេលាទៅចូលរួម រំលែកទុក្ខដោយផ្ទាល់ លោកបានសម្តែងការចូលរួមពីចម្ងាយ និងបានចាត់ក្រុមការងារ យកសម្ភារៈថវិកា ទៅចូលបុណ្យសព លោកគ្រូតា សឹង្ហ វ៉ាត បន្ថែមទៀតផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ