ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុន Instagram បានប្រកាសនឹងបញ្ចេញមុខងារថ្មីពីរ ដើម្បីប្រឆាំងការគំរាមតាមប្រព័ន្ធអុីនធឺណិត (Online Bullying)

3 ខែ មុន 47 តូ សុផល

ការគំរាមតាមប្រព័ន្ធអុីនធឺណិតដោយប្រើបណ្ដាញសង្គមគឺជាបញ្ហាស្មុគស្មាញមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះក្រុមហ៊ុន Instagram បានប្រើប្រាជ្ញាសិប្បនិម្មិត (AI) ដើម្បីកាត់បន្ថយការគំរាមកំហែងក្នុងការបញ្ចេញមតិ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើប្រាស់ក្នុងវ័យជំទង់។ មុខងារថ្មីនេះមានតួនាទីសម្រាប់ជូនដំណឹងឱ្យអ្នកប្រើប្រាស់គិតឡើងវិញ មុននិងបញ្ចេញមតិដែលមិនសមរម្យណាមួយ។ នេះជាវិធីដើម្បីកន្ត្រាក់អារម្មណ៍ អ្នកប្រើប្រាស់ថា មតិរបស់គេគឺមិនសមរម្យ។

មុខងារថ្មីមួយទៀតគឺអាចឱ្យអ្នកប្រើ ដាក់ការកំណត់ (Restrict) ទៅលើកគណនីណាដែលអ្នកពុំចូលចិត្ត។ មតិទាំងឡាយណាដែលលោកអ្នកទទួលបានពីគណនីនោះ នឹងមិនត្រូវបានមើលឃើញដោយអ្នកដ៏ទៃឡើយ លើកលែងតែលោកអ្នកអនុញ្ញាត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ