ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួន​ជនជាតិវៀតណាម​ម្នាក់​ ពាក់ព័ន្ធនិងគ្រឿងញៀន

5 ខែ មុន 45 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម​ នៃអធិការដ្ឋានខណ្ឌមានជ័យ​​ បានចេញ​ល្បាត​ពួនស្ទាក់ទប់ស្កាត់បទល្មើស​នៅក្នុងមូលដ្ឋាន​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឃេីញជិះកង់មួយគ្រឿងតែម្នាក់ឯង ដោយមានការសង្ស័យ​ សមត្ថកិច្ចបានហៅសួរនាំ​ និងសុំធ្វើការឆែកឆេរ​ ដោយរកឃេីញ​ ក្រាមពណ៍សថ្លា​ ២កញ្ចប់​ (ដែលលាក់ទុកក្នុង​មួកកាតឹបពណ៍ខ្មៅ) ទើបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ។

ការឃាត់ខ្លួនខាងលេីនេះ​ ធ្វើឡើងកាលពីវេលាម៉ោង១៥:៣០នាទីរសៀល​ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ នៅតាមផ្លូវជាតិលេខ២ ត្រង់ចំណុចមុខរោងចក្រកាត់ដេរ៥ជាន់​ ក្រុម១៧ ភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ​ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ​ មានឈ្មោះ លី សុខថាំង ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ ស្នាក់នៅផ្ទះលេខ១៧៩ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងធ្វើការដកហូតវត្ថុតាងរួមមាន ក្រាមសថ្លាចំនួន ២កញ្ចប់ថង់តូច កង់ចាស់ ១គ្រឿង និងទូរសព្ទដៃចាស់ ១គ្រឿង ។ 

លោកអនុសេនីយ៍ឯក​ វុឌ្ឈ​ ផូសារវ័ន្ត​ នាយប៉ុស្តិ៍ចាក់អង្រែក្រោម បានប្រាប់ឲ្យដឹងថា​ នៅមុនកើតហេតុ​ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ​ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មេីសផ្សេងៗ​ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម​ បានចេញល្បាតក្នុងមូលដ្ឋាន​មកដល់ចំណុចខាងលេី​ បានប្រទះឃេីញជនសង្ស័យម្នាក់ កំពុងជិះកង់តែម្នាក់ឯងតាមផ្លូវ​ ដោយមានការសង្ស័យ​ កម្លាំងល្បាតបានហៅមកសួរនាំ​ និងសុំធ្វេីការឆែកឆេរ​ខ្លួន​ ជាក់ស្ដែងរកឃេីញ ក្រាមពណ៌សថ្លា​ ចំនួន២កញ្ចប់ថង់តូច ដែលលាក់ទុកក្នុងមួកកាតឹបពណ៍ខ្មៅ ទេីបកម្លាំងធ្វេីការឃាត់ខ្លួន បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរបន្ត។ 

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ លី សុខថាំង ត្រូវបានឃាត់​ខ្លួននៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ដើម្បី​រងចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យ កសាង​​សំណុំ​រឿងចាត់ការបន្តតាមនីតិវិធី ៕​ (ដោយ ៖ ម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ