ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ របួស  បន្ទាប់ពីត្រូវកង់បីឥណ្ឌាបើកអែបស្ដាំភ្លាមៗ មិនបានបើកភ្លើងស៊ីញ៉ូ 

1 ខែ មុន 16 tnn_admin

ភ្នំពេញ  ៖ កង់បីឥណ្ឌាមួយគ្រឿង  មិនបើកភ្លើងស៊ីញ៉ូត្រឹមត្រូវ អែបចូលស្ដាំភ្លាមៗ ខ្វះការប្រុងប្រយ័ត្ន  បានជាកៀរម៉ូតូ មួយគ្រឿង ដែលកំពុងជិះមកពីក្រោយ  បណ្តាលឲ្យដួលម៉ូតូ និងបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះ ៥ខែម្នាក់ រងរបួស  ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍បានចុះមកជួយ សង្គ្រោះបឋម  និងលើកមក ក្រោមម្លប់សិន   ដើម្បីទាក់ទង សាច់ញាតិ  និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១២:០៥នាទីថ្ងៃត្រង់ ថ្ងៃទី០៨  ខែកក្កដា  ឆ្នាំ២០១៩នេះ នៅចំណុចមុខច្រក ផ្លាស្ទិក  ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  ។

នៅមុនពេលកើតហេតុ គេឃើញ  កង់បីឥណ្ឌាមួយគ្រឿង  ពណ៍ស  ពាក់ស្លាកលេខភ្នំពេញ  1HS-7351 បើកបរតាមបណ្ដោយផ្លូវជាតិលេខ២  ទិសដៅពីជើងទៅត្បូង  ក្នុងល្បឿនលឿនល្មម  លុះមកដល់ចំណុចកើត  មិនបានបើកភ្លើងស៊ីញ៉ូ  ហើយអែបចូលខាងស្ដាំដៃភ្លាមៗ ខ្វះការប្រុងប្រយ័ត្ន  បានជាកៀរម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម  ស៊េរីចាស់  ស្លាកលេខភ្នំពេញ  1C-5873 ដែលកំពុងជិះមកពីក្រោយ  បណ្តាលឲ្យដួលម៉ូតូ និងបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះ ៥ខែម្នាក់ រងរបួស  ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍បានចុះមកជួយ សង្គ្រោះបឋម  និងលើកមក ក្រោមម្លប់សិន   ដើម្បីទាក់ទង សាច់ញាតិ  និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ ។

ក្រោយកើតហេតុ  ភាគីទាំងសងខាង ធ្វើការសម្របសម្រួល គ្នា  ដោយសុំនាំស្ត្រីមានផ្ទៃពោះទៅមន្ទីរពេទ្យដើម្បីពិនិត្យ  និងលាងរបួស  ដើម្បីបញ្ចប់រឿង ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!