ព្រឹតិ្តការណ៍ថ្មីៗ

អង្គុយយំតែឯង ស្ងាត់ៗ ! ស្រាប់តែស្ត្រីរូបស្រស់ម្នាក់  លោតសម្លាប់ខ្លួន  ពីលើច្រាំងទន្លេ …

2 ខែ មុន 46 tnn_admin

ភ្នំពេញ  ៖ ស្ត្រីរូបស្រស់ម្នាក់  មិនដឹងមកពីណា  បានមកអង្គុយយំតែឯង នៅលើសួនច្បារ សង្ស័យមានវិបត្តិ ស្រាប់តែមួយសន្ទុះក្រោយមកបានឡើងលើបង្កាន់ដៃ លោតសម្លាប់ខ្លួន  ពីមាត់ច្រាំងទន្លេតែម្ដង  បណ្ដាលឲ្យរងរបួស សន្លប់ស្ដូកស្ដឹង  ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ  នាំគ្នាចុះទៅជួយហើយយកខ្សែចងទាញឡើងលើច្រាំងវិញ  និងរាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តសង្គ្រោះឲ្យមកដឹកទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជីវិត ផងដែរ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល និងកើតមានឡើងកាលពីវេលាម៉ោង៣:០១នាទីទាបភ្លឺ  ឈានចូលថ្ងៃអង្គារ៍  ទី៩  ខែកក្កដា  ឆ្នាំ២០១៩នេះ  នៅចំណុចមាត់ទន្លេ ត្រើយខាងកើត  ទល់មុខ សាលាបឋមសិក្សា ជ្រោយចង្វារ  ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ  ខណ្ឌជ្រោយចង្វារ  ក្រុងភ្នំពេញ  ។

ប្រភពបានឲ្យដឹងថា មុនដំបូងគេឃើញមានមនុស្សស្រីប្រុសមួយក្រុម បានអង្គុយផឹកស៊ីនៅលើចិញ្ចើមផ្លូវជាច្រើនម៉ោង ខណៈដល់ម៉ោងខាងលើ ក៏ស្រាប់តែនារីរងគ្រោះ (មិនស្គាល់អត្តសញ្ញាណ) ងើបដើរទៅជិតប្រកាន់ដៃដែកច្រាំងទន្លេ រួចឡើងលោតទំលាក់ចុះមកក្រោមច្រាំងទន្លេតែម្ដង។ ពេលនោះមិត្តភក្តិ ក៏ស្រែកឆោរឡោឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ ចេញមកជួយយកស្រ្តីរងគ្រោះ ឡើងមកលើចិញ្ចើមផ្លូវវិញ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

សមត្ថកិច្ចបានអោយដឹងថា  ស្ត្រីរងគ្រោះ  នៅមិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ  ត្រូវបានរថយន្តមន្ទីរសម្រាកព្យាបាល សម្ភព  រស្មី  មកដឹកយកទៅសង្គ្រោះភ្លាមៗ  ។

ចំណែកឯមិត្តភក្តិរបស់នារីរងគ្រោះ បាននាំគ្នាចាកចេញពីកន្លែងកើតហេតុអស់រលីង ដោយមិនបានប្រាប់ពីមូលហេតុ នៃការលោតនេះឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ