ព្រឹតិ្តការណ៍ថ្មីៗ

បបួលគ្នាផឹក ដល់ស្រាចូលខ្លួន លែងស្គាល់មិត្តសម្លាញ់ ទាញដបស្រាសំពងក្បាល ហូរឈាមស្រោច ផ្អើលភ្ញៀវរត់ចែកជើងគ្នា !

3 ខែ មុន 67 tnn_admin

ភ្នំពេញ  ៖ ករណីអំពើហិង្សាមួយបានកើតមានឡើង នៅក្នុងហាងផឹកស៊ីមួយ ដោយបុរសជិត១០នាក់ជាភ្ញៀវដែលចូល ផឹកស៊ីជាមួយគ្នា  ខណៈពេលផឹកស្រវឹងស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់កើតមានហិង្សាឡើងវាយគ្នាទៅវិញទៅមក  ធ្វើឲ្យបុរសម្នាក់ ទាញដបស្រា  វាយបុរសម្នាក់ទៀតដែលជាមិត្តភ័ក្តនឹងគ្នា  បណ្តាល អោយរងរបួសធ្ងន់ ជិតដាច់ សសៃដៃ ហូរឈាមពេញ ក្នុងហាង និងធ្វើឲ្យ សម្ភារៈផ្សេងៗក្នុងហាង  បែកបាក់អស់ខូចខាតអស់មួយចំនួនផងដែរ បង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំង  ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ។

ហេតុការណ៍វាយគ្នាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះ បានកើតឡើងនៅវេលាម៉ោង០០:១០នាទីរំលងអាធ្រាត្រ  ឈានចូលថ្ងៃទី០៩ ខែកក្កដា    ឆ្នាំ ២០១៩នេះ នៅចំណុចហាងផឹកស៊ីមួយកន្លែង យីហោ  “ស្រីល័ក្ខ 5555” ស្ថិតនៅតាមបណ្តោយផ្លូវ១៥៤  កែងផ្លូវលេខ៥  ស្ថិតក្នុងក្នុងសង្កាត់ផ្សារកណ្ដាលទី១  ខណ្ឌដូនពេញ រាជធានីភ្នំពេញ   ។

តាម ប្រភពព័ត៌មាន ពីបុគ្គលិក ហាង 5555 សុំមិនបញ្ចេញ ឈ្មោះ បានអោយ ដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនបង្កត្រូវជាមិត្តភក្តិគ្នា ហើយពួកគាត់បាន នាំគ្នាមកផឹកស៊ី នៅក្នុងភោជនីដ្ឋាន 5555 តាំងពី ម៉ោង ៧ជិត៨យប់ ឯណោះ រហូតដល់ម៉ោង កើតហេតុខាងលើនេះ ជនរងគ្រោះស្រវឹងស្រា ហើយខាងជនបង្ក ក៏ស្រវឹងស្រា បានទាក់ពាក្យសំដីគ្នា រហូតដល់ ខាងជនបង្កហ៊ាន លើកដៃយកដប ស្រាបៀរយកទៅវ៉ៃក្បាល មិត្តភក្តិខ្លួនឯង បណ្តាលអោយរងរបួសរយះដៃស្ទើរតែដាច់សសៃដៃហូរឈាម ពេញតុ និង ខូចខាតសម្ភារ ក្នុងហាងបណ្តាល អោយរាយប៉ាយពេញ ក្នុងហាង ផ្អើលភ្ញៀវរត់ខ្លះទាំងមិន ទាន់គិតលុយស្ទើរតែទាំងអស់ ។

ភ្លាមៗ នោះ ដែរ ក៏មានរថយន្តសង្គ្រោះរបស់ គ្លីនិក ហុង ហាក់ បានមកដល់ដឹកយកជនរងគ្រោះយកទៅ ព្យាបាលបាត់ ហើយ តែ ជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹងនោះទេ សុខចិត្តព្យាបាលរួចក៏ត្រឡប់ទៅផ្ទះ ដោយខ្លួនវិញពីព្រោះនឹកឃើញថា ជាមិត្តភក្តិ នឹងគ្នារាប់អានគ្នាយូរមកហើយ ។

ក្រោយពេលកើតហេតុ ខាងលើនេះ ខាងម្ចាស់ ហាងគាត់ទាមទារ សំណងចំនួន ៥០០ ដុល្លារ ប៉ុន្តែខាង ជនបង្កមានតែ ១១០ដុល្លារ តែប៉ុណ្ណោះ ហើយម្ចាស់ ព្រមយករួចបញ្ចប់រឿង នៅកន្លែង កើតហេតុតែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ