ព្រឹតិ្តការណ៍ថ្មីៗ

មួយយប់!  នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនប្រុសស្រី១១នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន

2 ខែ មុន 141 tnn_admin

ភ្នំពេញ៖ មនុស្សប្រុសស្រី១១នាក់ត្រូវបានកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម និងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងធ្វើការឃាត់ខ្លួនជាបន្តរបន្ទាប់កាលពីយប់ថ្ងៃទី៨ កក្កដា២០១៩ដោយជាប់ពាក់ព័ន្ធរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

បើ សមត្ថកិច្ចបញ្ជាក់ថា មនុស្សទាំង១១នាក់ខាងលើនេះ មានស្ត្រី៣នាក់ផងត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ចំនួន២គោលដៅផ្សេងគ្នាក្នុងនោះធ្វើការឃាត់ខ្លួននៅក្នុងសង្កាត់គោកឃ្លាងបាន០៥នាក់ស្ត្រី៣នាក់ដកហូតក្រាមសថ្លាសង្ស័យជាគ្រឿងញៀនមួយកញ្ចប់តូចនិងធ្វើការឃាត់ខ្លួននៅសង្កាត់អូរបែកក្អមបានបុរស០៦នាក់ដកហូតក្រាមសថ្លាសង្ស័យជាគ្រឿងញៀនមួយកញ្ចប់តូច។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ តែងតែជម្រុញឲ្យកម្លាំងតាមបណ្តាផ្នែកជំនាញ ប៉ុស្តិ៍រដ្ឋបាល បង្កា បង្ក្រាបរាល់បទល្មើស អោយដូចភ្លៀងរលឹម ពិសេស បញ្ហាគ្រឿងញៀន ជាដើមចមនៃបទល្មើស ត្រូវតែបង្ក្រាបឲ្យខាងតែបាន ប្រតិបត្តិការឲ្យអស់ពីលទ្ធភាព ទើបកម្លាំងចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ មិនថាអ្នកជួញ ជក់ លក់ ចាប់បានរាល់ថ្ងៃតែម្តង។

បច្ចុប្បន្នប្រុសស្រីទាំង១១នាក់ កំពុងឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំកសាងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!