ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចកំពុងតាមចាប់ខ្លួន! បុរសជាសង្សារ  ដែលប្រើអំពើហិង្សា លើស្ត្រីសិចស៊ី Live លក់ផលិតផលតាម Facebook ថៃ ស្រីនាង

1 សប្តាហ៍ មុន 712 tnn_admin

ភ្នំពេញ៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ស្ដ្រីសិចស៊ីលក់ផលិតផល Live តាម Facebook ឈ្មោះ ថៃ ស្រីនាង ដែលត្រូវបានបុរសជាសង្សារវាយឲ្យរបួសរួចហើយនោះ នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០ ១៩ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បាន ប្រាប់ឲ្យដឹងថា សមត្ថកិច្ចនគរបាល កំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកឃាត់ជនខ្លួនបុរសដៃដល់ ដែលពាក់ព័ន្ធករណី« ហឹង្សាលើស្ត្រី សិចស៊ីលក់ផលិតផលតាម Facebook ឈ្មោះ ថៃ ស្រីនាង» ។

សូមជម្រាប់ថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ ស្ដ្រីសិចស៊ីលក់ផលិតផល Live តាម Facebook ឈ្មោះ ថៃ ស្រីនាង ដែលត្រូវបានបុរសជាសង្សារវាយឲ្យរបួសនោះ បានដាក់ពាក្យប្តឹងបុរសជាសង្សារ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ស្ត្រីរងគ្រោះ ថៃ ស្រីនាង រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក  ដោយសារ តែស្ត្រីរងគ្រោះអស់កម្លាំងខ្លាំង មិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន ទើបស្ត្រីរងគ្រោះសំណូមពរ ឲ្យសមត្ថកិច្ចជួយធ្វើពាក្យបណ្តឹងនៅក្នុងបន្ទប់ដេករបស់គាត់ ។

គួររំលឹកថា ស្ត្រីស៊ិចស៊ី Live លក់ផលិតផលតាម Facebook ឈ្មោះ ថៃ ស្រីនាង បានរងរបួសលើផ្ទៃមុខយ៉ាងដំណំដោយនាងបានអះអាងក្នុង Facebook ថា ត្រូវបុរសជាសង្សារវាយធ្វើបាបជាញឹកញយ មិនតិចជាង១៣០ដងទេ ចាប់តាំងពីស្គាល់គ្នាមក។ ការប្រើអំពើហិង្សារនេះ បានធ្វើឲ្យអ្នកលេង Facebook នាំគ្នារិះគន់លើជនបង្ក ដែលវាយធ្វើបាបស្ត្រីទន់ខ្សោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!