ព្រឹតិ្តការណ៍ថ្មីៗ

ចងក សម្លាប់ខ្លួន ព្រោះតែរឿងប៉ុណ្ណឹង?

2 ខែ មុន 55 tnn_admin

មណ្ឌលគិរី៖ យុវជនម្នាក់ ព្រោះតែចង់បានប្រពន្ធ និងត្រូវម្តាយឪពុកស្តីបន្ទោសអោយ បានសម្រេចចិត្តយ៉ាងតក់ក្រហល់ ដោយប្រើខ្សែចងករធ្វើអត្តឃាតតែម្តង។ករណីនេះបានកើតឡើងនៅព្រលឹមថ្ងៃទី៨ខែកក្កដាក្រោយវិហារយេស៊ូគ្រីស្ត ក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អធិការនគរបាលក្រុងសែនមនោរម្យ លោកវរសេនីយ៍ឯក កាន់ ពេញ បានអោយដឹងថា នៅថ្ងៃទី០៨ ខែកក្កដា​ ឆ្នាំ២០១៩​ វេលាម៉ោង០៦និង២០​នាទីព្រឹក នៅចំណុចភូមិឡៅកា​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​ មានករណីអត្តឃាតដោយចងករមួយករណី  ក្រោយវិហារយស៊ូគ្រីស្ត ឬអង្គការដំណឹងល្អទាំង៤។ លោក បញ្ជាក់ថា ករណីនេះ នគរបាលក្រុងសែនមនោរម្យ បានធ្វើការពិនិត្យសាកសពភ្លាមៗ និងមិនបានរកឃើញស្លាកស្នាមអ្វីក្រៅពីស្នាមជាំនៃខ្សែចងករនោះឡើយ។

លោកបន្ថែមថា ជនរងគ្រោះឈ្មោះ​ រៀម​ លីថូ ភេទប្រុស អាយុ១៨ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ។ហើយ មូលហេតុ ខឹងឪពុកម្តាយស្តីបន្ទោស

រឿងដើរលេងយប់​ និងមិនដណ្តឹងប្រពន្ធដែលខ្លួនស្រលាញ់អោយ​។ ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​៕ ដោយ៖ ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ