ព្រឹតិ្តការណ៍ថ្មីៗ

បក្ខពួកក្រុមចោរប្លន់ម្នាក់ទៀត ត្រូវ ប៉ូលិសខណ្ឌពោធិ៍សែនជ័យ បន្តចាប់ខ្លួនបាន!

3 ខែ មុន 270 tnn_admin

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ទៀតហើយ ត្រូវបានជនរងគ្រោះ ប្រទះឃើញ រាយការណ៍ទៅសមត្ថកិច្ចចាប់ខ្លួនបាន កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ តាមផ្លូវបេតុង ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ដែលជាបក្ខពួកក្រុមវាយប្លន់ យកម៉ូតូពីកម្មករសំណង់ ក្នុងបុរីជារី ភូមិព្រៃព្រីងង្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី៣ ខែកកក្កដា ឆ្នាំ២០១៩កន្លងមក ។
ជនសង្ស័យជាបក្ខពួកប្លន់ម៉ូតូ ចាប់ខ្លួនពេលនេះ ឈ្មោះ អេង រ៉ានុត ភេទប្រុស អាយ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង មានទាំងថ្នាំញៀន២កញ្ចប់ផងដែរ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីប្រើប្រាស់ដាវភ្ជង់គម្រាមប្លន់យកម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1HH-8559 ពីជនរងគ្រោះឈ្មោះ ម៉ៅ មួន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ជាង បៀកថ្នាំ និងស្នាក់នៅ ក្នុងការដ្ឋានសំណង់បុរីជា រី ដែលស្ថិតនៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩កន្លងមក លុះដល់ វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៣ ដដែល សមត្ថកិច្ច សហការជាមួយជនរងគ្រោះ តាមចាប់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ សុវណ្ណ រតនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបុរីធូ លន ភូមិ ព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន មានស្រុកកំណើតនៅភូមិ អន្លង់គគី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

សមត្ថកិច្ចបន្តទៀតថា មកដល់រសៀលថ្ងៃទី០៨ ខែកក្កដា នេះ ខណៈដែលជនរងគ្រោះ ធ្វើដំណើរ តាមផ្លូវបេតុង ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ប្រទះឃើញជនសង្ស័យម្នាក់ទៀតដែលជាបក្ខពួក ប្លន់យកម៉ូតូខ្លួន ស្រែកឆោឡោ រាយការណ៍ប្រាប់ប៉ូលិសតាមចាប់ខ្លួនបាន រកឃើញមានទាំងថ្នាំញៀន២កញ្ចប់ផងដែរ រួចនាំទៅសាកសួរ នៅប៉ុស្តិ៍ដើម្បី កសាងសុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ