ព្រឹតិ្តការណ៍ថ្មីៗ

លុយច្រើនណាស់! ថ្លឹងនិងជញ្ជីង? ជាង ២លានដុល្លារ ឯណោះ?

2 ខែ មុន 70 tnn_admin

ខេត្តសៀមរាប៖ ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នាំចូលលុយជាង ២លានដុល្លារពីក្រុងហុងកុងកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ដោយរឹបអូសយកដុល្លារ បានជាង២លានដុល្លារ។

ជនជាតិកូរ៉ែខាងត្បូងដែលរងការចាប់ខ្លួននោះ បានធ្វើដំណើរតាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ពេលមកដល់ព្រលានយន្តហោះ កម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាលយ័គយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏ឃាត់ជនជាតិកូរ៉េខាងត្បូចំនួន០២នាក់ នោះតែម្តង ជនជាតិកូរ៉េខាងត្បូងទាំង២នាក់នោះ

ទី១ ឈ្មោះ YOON WONGI អាយុជាង៣០ឆ្នាំ។

ទី២ ឈ្មោះ SONG HYUNHOO អាយុជាង៤ឆ្នាំ។

បុរសបរទេសទាំង២នាក់នេះ បាននាំចូលប្រាក់ដុល្លារខុសច្បាប់ ចំនួន ២២០០០០០$ ពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះរួមមាន ក្រដាស់ប្រាក់ ១០០$ ចំនួន ២១៩០០សន្លឹក និងក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក។

យោងតាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ជនជាតិកូរ៉េទាំង២នាក់ខាងលើ ត្រូវបានប្រគល់ជូន ក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារចំនួន ចំនួន ២,២០០,០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយ និងរដ្ឋាករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ