ច្បាស់ហើយ! ព្រះចៅអធិការវត្ត ឧត្តរគិរី ទួលអណ្តែត ចាប់កូននេន វាយនឹងខ្សែភ្លើង ទះនិងដៃ បណ្តាលអោយរបួសពេញខ្លួន!

4 ខែ មុន 138 tnn_admin

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​វិហារ​ សូមធ្វើ​ការបំ​ភ្លឺ ជូនដល់​សាធារណជន​ និងម្ចាស់គណនី FB ឈ្មោះ sorphea ps​ អោយ​បានជ្រាបថា៖ ករណី​នៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ៩និង ៣០ នាទីមានករណី កើតអំពើហិង្សា ដោយចេតនាកើតឡើង ១ករណី នៅចំណុច បរិវេណ វត្តឧត្តរគិរីទួលអណ្តែត ដែលហៅវត្តថ្នល់បែក ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារ។

សមត្ថកិច្ចបញ្ជាក់ថា ជនបង្កព្រះនាមសាយ នី ព្រះជន្ម ៥៣វស្សា ជាចៅអធិការវត្ត។
ជនរងគ្រោះមាន២អង្គ។
ទី១ ព្រះនាម ភ័ណ ហេងឡុង ព្រះជន្ម ១៣វស្សា គង់នៅវត្តថ្នល់បែក រងរបួស ខ្នងនិងមុខ ។
ទី២ ព្រះនាមស៊ីម សាយ ព្រះជន្ម ១៤វស្សា គង់នៅវត្តជាមួយគ្នា រងរបួសខ្នងនិងមុខ ។

មូលហេតុ៖ ជនរងគ្រោះទាំង ២អង្គ បានប្រឡែងគ្នានៅលើសាលាឆាន់ ពេលនោះចៅអធិការវត្ត ហាមមិនស្ដាប់ ក៏កើតជាកំហឹង ចាប់ជនរងគ្រោះទាំង២អង្គ មកវាយនឹងខ្សែភ្លើង ទះនិងដៃ ព្រមទាំងទាត់និងជើង បណ្ដាលឲ្យរងរបួសទាំងពីរអង្គ។

ក្រោយកើតហេតុ លោកនាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្មី ទៅដល់កន្លែងកើតហេតុ ហើយធ្វើការសួរនាំ ជាមួយណាព្យាបាល​ គិតយ៉ាងម្តេចចំពោះរឿងនេះ​ ប៉ុន្តែអាណាព្យាបាល​ បានឆ្លើយ មិនបានប្ដឹងផ្ដល់ ទៅណាទេ ដោយគ្រាន់ឲ្យអាជ្ញាធរ និង ការិយាល័យធម្មការស្រុក ធ្វើការអប់រំណែនាំ ព្រះគ្រូចៅអធិការ កុំអោយប្រព្រឹត្តសកម្មភាពបែបនេះតទៅទៀត ចំណែកជន រងគ្រោះទាំង ២២អង្គ ត្រូវបានអាណាព្យាបាល យកទៅព្យាបាលនៅផ្ទះរៀងខ្លួន។ ដោយ​ឡែក​វិធានការ​របស់​សមត្ថកិច្ច ​ ករណី​នេះ ​ត្រូវ​តែ​អនុវត្ត​តាមនីតិវិធីច្បាប់​។ សូម​អរគុណ​! !

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ