ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបិទវគ្គគរុសិស្សឆ្នាំទី២ ជំនាន់ទី៣៦ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត

3 ខែ មុន 17 tnn_admin

ខេត្តកំពត៖ រសៀលថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រជុំក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គគរុសិស្សឆ្នាំទី២ ជំនាន់ទី៣៦ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត នៅសាលសន្និសិទខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្ត មណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ រដ្ឋសភា។

បានអញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយករដ្ឋបាលខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត គ្រូឧទ្ទេស គរុសិស្សជំនាន់ទី៣៤ ទី៣៥ ទី៣៦ ទី៣៧ មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គ្រូចូលនិវត្តន៍ សរុបប្រមាណ ៣៣៥នាក់៕

ក្នុងពិធីនេះដែរ ឯកឧត្តម បណ្ឌិត គណៈអធិបតី បានចែកជូនរង្វាន់សិស្សរៀនពូកែ ចំណាត់ថ្នាក់លេខ១-៣ ចំនួន ០៦នាក់ និងបានចែកជូនសញ្ញាបត្រដល់គរុសិស្សជំនាន់ទី៣៤ ផងដែរ៕

CaCa

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ