ព្រឹតិ្តការណ៍ថ្មីៗ

មានបញ្ហាជាមួយប្តី បង្ហោះFacebook ថាបាត់រថយន្ត! ត្រូវ ស្នងការខេត្តកំពត ឃាត់ខ្លួន

4 ខែ មុន 613 tnn_admin

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ក្រោយ នារីម្ចាស់ហ្វេសប៊ុក ឈ្មោះ តូច ណាវី កើត ឆ្នាំ ១៩៨០ នៅភូមិកំពង់កណ្តាល សង្កាត់កំពង់ កណ្តាល ក្រុងកំពត បច្ចុប្បន្ននៅភូមិរោង ម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បានបង្ហោះសារក្នុង Facebook ថា រថយន្តរបស់ខ្លួនត្រូវបានបាត់នៅស្រុកឈូក ។
សមត្ថកិច្ច នៃស្នងការដ្ឋានបានស្រាវជ្រាវតាមរយះការងារជំនាញ ទើបដឹងថា រថយន្តខាងលើ មិនបានបាត់នោះទេ គឺប្តី ឈ្មោះ ឆុន សិលា អាយុ៣៥ឆ្នាំ កំណើតភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត (មានចុះសំបុត្រអាពាហ៍ពិពាហ៍នៅឃុំដូនយ៉យ ស្រុកឈូក) អ្នកទាំងពីរ (មានបញ្ហាទាស់ទែងគ្នាជាពាក្យសំដីក្នុងគ្រួសារ) ទើបនារីរូបនេះ បង្ហោះសារថា រថយន្តរបស់ខ្លួនត្រូវបានបាត់ ពាក់ពន្ធ័ករណីខាងលើនេះគឺបានធ្វើអោយប៉ះពាល់ដល់កត្តិយសសន្តិសុខសណ្តាប់ធ្នាប់សាធារណះនៅក្នុងខេត្តកំពតទាំងមូល។

នារី តូច ណាវី បានប្តឹងដោយភូតកុហកដល់អាជ្ញាធរ នាំឱ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ អំពើនេះបំពានមាត្រា ៥២៤ នៃក្រមព្រហ្មទណ្ឌ ។

ហើយនៅថ្ងៃទី ៨ កក្កដា ២០១៩ នារី តូច ណាវី ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពតដើម្បីចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ អំពាវនាវ ដល់បងប្អូនទាំងអស់គ្នាមុន ធ្វើអ្វីមួយ ត្រូវគិតគូរអោយបានច្បាស់លាស់ជៀសវាងបង្កបញ្ហាដល់ខ្លួន និងប៉ះពាល់ទៅដល់ច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ