ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ២នាក់ត្រូ វប៉ូលិសដូនពេញ ឃាត់ខ្លួន

1 ខែ មុន 302 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១ និង ០០នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកសុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ  អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាប ករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចម្តុំតាន់ប៉ា ផ្លូវ៤៩ ក្រុម២៥ ភូមិ៦ សង្កាត់ផ្សារថ្មី៣ ។

លទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមមាន

ទី១ ឈ្មោះ និល រ៉ាវី ហៅរាជ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។

ទី២ ឈ្មោះ សេង សុខណារី ហៅអាវី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាដ (រក្សាទុក)។

វត្ថុតាងចាប់យករួមមាន

១ ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់.(ក្នុងនោះមាន០១កញ្ចប់ធំ)។

២ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ។

៣ ឧបករណ៍ប្រើប្រាស់ចំនួន២។

ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ បន្តជំរុញការស្រាវជ្រាវដើម្បីបើកការបង្រ្កាបជាប់ជាប្រចាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!