ព្រឹតិ្តការណ៍ថ្មីៗ

បុករត់ៗ ស្ទើរក្លាយជាទម្លាប់ទៅហើយ!

1 ខែ មុន 49 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ  បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកALPHARP ទាំងស្រវឹងស្រា ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូអ្នកដឹកបង្កង ចំពាក់កណ្ដាលបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួស រលាត់ដៃរលាត់ជើង  ហើយមិនបានឈប់ដោះស្រាយទេ បានព្យាយាមបើករត់ជ្រុលទៅបុកបង្គោលភ្លើង នៅចំណុចរង្វង់មូលវត្តភ្នំ បណ្ដាលឲ្យបាក់អស់១ដើម និងបណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ  ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥:១០នាទីទាបភ្លឺ ឈានចូលថ្ងៃចន្ទ  ទី០៨  ខែកក្កដា ឆ្នាំ២០១៩នេះ តាមបណ្ដោយផ្លូវព្រះមុនីវង្សនៅចំណុចរង្វង់មូលវត្តភ្នំ (ខាងមុខ នាឡិកា វត្តភ្នំ ) ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេបើករថយន្តមួយគ្រឿងស៊េរីទំនើប ពណ៌ខ្មៅ មួយគ្រឿង ម៉ាក ALPHARP ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AM-2279 បើកបរតាមបណ្តោយផ្លូវព្រះសីហនុ  ក្នុងទិសដៅពីលិចទៅកើត ខណៈពេលបើកដល់ចំណុចកើតហេតុខាងលើ នៅចំណុចរង្វង់មូលវិមានឯករាជ្យក៏ស្រាប់តែជិះទៅបុកម៉ូតូមួយគ្រឿង  ម៉ាក Suzuki VIVA ចំពាក់កណ្តាលម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូ  ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល  1D-5625 ហើយរថយន្ត ALPHARP បើកលឿនទាំងស្រវឹងស្រា មកបុកម៉ូតូ VIVA ចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យដួលរងរបួសរលាត់ដៃរលាត់ជើង ហើយរថយន្តបង្កមិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុ ឬមើលជនរងគ្រោះនោះទេ បានព្យាយាមបើករត់គេចខ្លួនអូសទាំងម៉ូតូក្រោមរថយន្តបែកផ្កាភ្លើង  បានប្រហែល៦០ម៉ែត្រ ក៏ខ្ទាតម៉ូតូចេញ  បើករថយន្តនៅតែព្យាយាមបើករត់ទៀត  រហូតទៅដល់ចំណុចនៅចំណុចរង្វង់មូលវត្តភ្នំ ដោយសារតែបើកលឿនពេក ទើបបួងចង្កូតមិនទាន់  ក៏ជ្រុលទៅបុកឡើងឃឿន  និងបុកបង្គោលភ្លើងបណ្ដាលឲ្យបាក់អស់១ដើម និងខូចខាតរថយន្តខ្ទេចអស់កំណត់មុខ ។

ភ្លាមនោះដែរម្ចាស់រថយន្តបានទុករថយន្ដចោល រួចឡើងជិះម៉ូតូឌុបគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង  បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ  រាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋាន  ចុះមកអន្តរាគមន៍ធ្វើការស្រាវជ្រាវរកកន្លែងកើតហេតុ ទើបដឹងថាបុកម៉ូតូមួយគ្រឿង ម៉ាក Suzuki VIVA ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ  កណ្ដាល 1D-5625 បណ្ដាលឲ្យបុរសម្នាក់ជាអ្នកដឹកបង្កងរងរបួស រលាត់ដៃរលាត់ជើង   នៅជិតរង្វង់មូល សម្ដេចព្រះ សង្ឃរាជ  ជួន  ណាត  នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  ទើបរាយការណ៍ប្រគល់អោយសមត្ថកិច្ចជំនាញ ចុះមកវាស់វែង តែម្ដង។

ក្រោយពេលកើតហេតុរថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ សមត្ថកិច្ចជំនាញ  ធ្វើការវាសវែង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ  ដើម្បីរងចាំដោះស្រាយគ្នា នៅពេលក្រោយទៀត៕ (ដោយ៖ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!