ព្រឹតិ្តការណ៍ថ្មីៗ

កូនចេញឆក់ ម្តាយទឹកភ្នែក!

3 ខែ មុន 37 tnn_admin

ភ្នំពេញ ៖ កម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហើយធ្យាយាមជិះម៉ូតុគេចខ្លួនហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧:២០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩  ស្ថិតនៅផ្លូវបេតុង ក្នុង ភូមិរលួស  សង្កាត់ជើងឯក  ខណ្ឌដង្កោ។

ជនសង្ស័យទី១ឈ្មោះ  មឿន សុវណ្ណផាក ភុង  អាយុ១៨ឆ្នាំ មុខរបរ សន្តិសុខណាហ្គា ស្នាក់នៅ់ភូមិរការ  សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ។

ទី២ឈ្មោះ សាត   សុខឌីណា  អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ  ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង  ខណ្ឌដង្កោ ។ ចំណែកនារីរងគ្រោះឈ្មោះ សារិន  ស្រីលាភ  អាយុ២០ឆ្នាំមុខរបរ  បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិម័ល  សង្កាត់ដង្កោ  ខណ្ឌដង្កោ។

តាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុ  នាងបានជិះម៉ូតូម៉ាកCLiCK ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ  1R-7281ចេញពីភូមិម័លសង្កាត់ដង្កោទៅភូមិស្រុកចេកសង្កាត់ជើងឯក  ខណ្ឌដង្កោបានជិះតាមផ្លូវ២១៧ទិសពីជើងទៅត្បូងពេលដែលជិះមកពាក់កណ្ដាលផ្លូវ  ស្រាប់តែប្ដីរបស់គាត់បានខលទូរស័ព្ទមកហើយនាងក៏បានឈប់ម៉ូតូដកទូរស័ព្ទមកនិយាយ តែមុនទាន់បាននិយាយផង  ក៏លិចមុខជន សង្ស័យ២នាក់ជិះម៉ូតូម៉ាកCLiCK ពណ៌ក្រហម  ពាក់ស្លាកលេខ  ភ្នំពេញ 1FL-0463  ជិះមកពីក្រោយរួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទហើយជិះម៉ូតូគេចខ្លួនប៉ុន្តែពេលនោះនាងបានស្រែកថាចោៗ  ហើយបានជិះម៉ូតូដេញតាម ភ្លាមៗនោះដែរកម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោល្បាតក្នុងមូលដ្ឋានបានឃើញ ហើយក៏បានដេញចាប់បានទាំង២នាក់យកមកសួនាំនៅកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោបញ្ជូនទៅកាន់កងរាជ អាវុធហត្ថក្រុងភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ