ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ម៉ូតូបំពាក់បំពង់ស៊ឺមាំង ខុសបច្ចេកទេស ៨០គ្រឿង យកកំទេចចោល

2 ខែ មុន 212 tnn_admin

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៨ កក្កដា ២០១៩ នេះបានឃាត់ទោចក្រយានយន្ត ដែលបំពាក់បំពង់ស៊ឺមាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្លើងឡាស៊ែរ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បន្តថា ប្រតិបត្តិការណ៍ខាងលើចាប់តាំងពីថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែកក្ដដា ឆ្នាំ២០១៩ ឃាត់បានចំនួនសរុប ៨០ គ្រឿង ក្នុងនោះ

១-ក្រុងកំពត ៦១ គ្រឿង
២-ស្រុកទឹកឈូ ១ គ្រឿង
៣-ស្រុកកំពង់ត្រាច ៨ គ្រឿង
៤-ស្រុកបន្ទាយមាស ៦ គ្រឿង
៥-ស្រុកអង្គរជ័យ ០០ គ្រឿង
៦-ស្រុកឈូក ២ គ្រឿង
៧-ស្រុកដងទង់ ២ គ្រឿង
៨-ស្រុកជុំគីរី ០០ គ្រឿង។

បំពង់ស៊ឺមាំងទាំងអស់នេះ សមត្ថកិច្ចនឹងធ្វើការបំផ្លាញចោលក្នុងពេលខាងមុខនេះ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ