ព្រឹតិ្តការណ៍ថ្មីៗ

 ក្រឡាប់រថយន្ត ស្លាប់ និង របួសធ្ងន់ម្នាក់

5 ខែ មុន 43 tnn_admin

បាត់ដំបង៖ រថយន្តម៉ាកនីសាន់ពណ៌ទឹកប្រាក់មួយគ្រឿងបើកបរក្នុងល្បឿនលឿនបណ្តាលអោយធ្លាក់ប្រឡាយក្រឡាប់និងស្លាប់មនុស្សពីរនាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទីយប់ថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ជាន់ព្រំប្រទល់បាត់ដំបង ប៉ៃលិន។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះ ឈ្មោះភ័ណ្ឌ ផល ភេទប្រុស អាយុ៣៧ឆ្នាំ ជាតៃកុងរថយន្ត(ស្លាប់) និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ខ្លី ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ រងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនិងជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែត ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានបន្តថា៖ជនរងគ្រោះទាំងពីរនាក់មានទីលំនៅក្នុងខេត្តប៉ៃលិន បានធ្វើដំណើរដោយរថយន្តខាងលើតាមបណ្តោផ្លូវជាតិលេខ 57A ឆ្ពោះទៅខេត្តបាត់ដំបង ស្រាប់តែមកដល់កន្លែងកើតហេតុជ្រុលចង្កូតក្រឡាប់ធ្លាក់ប្រឡាយបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនិងសមត្ថកិច្ចទាំងយប់។

បន្ទប់ពីសមត្ថកិច្ចធ្វើកសរវាស់វែងរួចក៍បានប្រគល់(សព)ជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តកម្លាំងនៃធិការដ្ឋាននគរបាលស្រុករតនមណ្ឌលយកមករក្សាទុកជូនក្រុមគ្រួសាររងគ្រោះវិញ៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ