ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋជួយចាប់ចោរ ក្រោយ​ឆក់ទូរស័ព្ទ​ ពីជនជាតិចិន​

1 ខែ មុន 11 តូ សុផល

ភ្នំពេញ​ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់​ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិន កំពុងដេីរតាមផ្លូវ​ តែមិនបានសម្រេច បណ្ដាលឱ្យទូរសព្ទជ្រុះ ហើយបានជិះរត់គេចខ្លួន តែនៅសល់បក្ខពួក២នាក់ទៀត ជិះធំម៉ូតូមួយគ្រឿង ម៉ាក Duke ពាក់ស្លាកលេខភ្នំពេញ​ 1CQ-4208 ​ជាអ្នកបិទគូទជិះរត់មិនរួច ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយចាប់ឃាត់ខ្លួនបាន រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗ ។ 

ហេតុការណ៍នេះកើតឡើង​កាលពីវេលាម៉ោង១១យប់​ ថ្ងៃអាទិត្យ​ ទី០៧​ ខែកក្ដដា​ ឆ្នាំ២០១៩នេះ​ នៅចំណុចមុខផ្ទះសំណាក់​ ផាហ្សិន លេីផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ជនសង្ស័យដែលជាអ្នកបិទគូទត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន​ ទី១.មានឈ្មោះ​ ហេង​ សម្បត្តិ​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅផ្ទះម្ដុំ​ជម្ពូវ័ន​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ មុខរបរសិស្សវិទ្យាល័យ​ជម្ពូវ័ន​ (ជាអ្នកបេីកម៉ូតូ និងជាអ្នកបិទគូទ) ។ និងជនសង្ស័យទី២.មានឈ្មោះ​ ម៉ុន​ បញ្ញា​ ភេទប្រុស​ អាយុ១៨​ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅម្ដុំ​ជម្ពូវ័ន​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ (ជាអ្នកជិះពីក្រោយ​ និងជាអ្នកបិទគូទ​)​។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃេីញបុរសជនជាតិចិនម្នាក់​ កំពុងតែដេីរចុចទូរស័ព្ទតែម្នាក់ឯង​ តាមផ្លូវ៤៣០ មកមុខផ្ទះសំណាក់​ ផាហ្សិន ជាចំណុចកេីតហេតុ​ ដោយមិនបានចាប់អារម្មណ៍ ស្រាប់តែមានជនសង្ស័យចំនួន៤​នាក់​ ជិះម៉ូតូ២គ្រឿង​ មួយគ្រឿងម៉ាក​ YAMAHA QBIX (មិនចាំពណ៍ និងមិនចាំស្លាកលេខ​) ជិះម៉ូតូឌុបគ្នា​២នាក់​ និងមួយគ្រឿងទៀត​ម៉ាក Duke ពាក់ស្លាកលេខភ្នំពេញ​ 1CQ-4208 ជិះគ្នា២នាក់ដូចគ្នា បានជិះមកអែបពីក្រោយ​ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនជាតិចិនខាងលើតែមិនបានសម្រេច​ ធ្វេីឲ្យទូរស័ព្ទជ្រុះលេីថ្នល់​ ហេីយជនជាតិចិននោះក៏ស្រែក​ឆោឡោ​ ទេីបជនសង្ស័យ​ដែលជិះម៉ូតូ QBIX បានបន្ថែមល្បឿន​ជិះគេចខ្លួនតែម្ដង​ បង្កឲ្យមានការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនៅជិតនោះ​ ស្ទុះរត់ចេញមកជួយ​ ឃេីញជនសង្ស័យ២នាក់​ ដែលជិះម៉ូតូ Duke បិទគូទកំពុងនៅក្បែរជនជាតិចិននោះ​ ដោយសង្ស័យជា​បក្ខពួកទេីបនាំគ្នាចាប់ឃាត់ខ្លួនតែម្ដង​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍​ទួលទំពូងទី២ បន្ទាប់ពីសួរចម្លេីយទេីបដឹងថា​ ទីតាំងកេីតហេតុ​គឺស្ថិតនៅក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ទេីបនាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវវិញ​ ដេីម្បីធ្វេីការសាកសួរ​បន្ត។ 

លុះមកដល់ប៉ុស្តិ៍ផ្សារដេីមថ្កូវ​ ជនសង្ស័យបានឆ្លេីយសារភាពថា​ ពួកគេពិតជាបក្ខពួករបស់ជនសង្ស័យដែលជិះធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិននោះ​ ប្រាកដមែន​ តែពួកគាត់មិនមែនជាអ្នកឆក់ទេ​ ចំណែកឯបក្ខពួក​ដែលធ្វេីសកម្មភាពឆក់នោះ​ ទី១.ឈ្មោះ​ យុទ្ធ​ និងទី២.ឈ្មោះ​ អា នុ មិនដឹងស្នាក់នៅឯណានោះទេ​ (បានគេចខ្លួនបាត់ហេីយ​) ពួកគេគ្រាន់តែជាអ្នកជិះបិទគូទតែប៉ុណ្ណោះ​ ។

បច្ចប្បន្នក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទម៉ាក Hauwei ជូនជនរងគ្រោះវិញ ចំណែកឯជនសង្ស័យទាំងពីរនាក់​ ត្រូវបានឃាត់ខ្លួន​នៅប៉ុស្តិ៍ផ្សារដេីមថ្កូវ​ ដេីម្បីប្រគល់ឲ្យផ្នែកជំនាញកសាងសុំណំរឿង​ បន្តតាមនីតិវិធី និងធ្វេីការស្រាវជ្រាវតាមចាប់ជនសង្ស័យដែលជាបក្ខពួកកំពុងគេចខ្លួននោះ​ យកមក​ផ្ដន្ទាទោស​តាមផ្លូវច្បាប់​​៕​ ដោយ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!