ព្រឹតិ្តការណ៍ថ្មីៗ

វ៉ៃជាង ១០០ដង ​? ថៃស្រីនាងតារាលក់ផលិតផលស៊ិចស៉ីដ៏ល្បីតាម Online ត្រូវបុរសជាសង្សាវ៉ៃធ្វើបាប​ !!

2 ខែ មុន 416 តូ សុផល

រាជធានីភ្នំពេញ​ ៖ ក្ដៅៗថ្មីៗនេះ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីអំពើហិង្សាដ៏គួរឲ្យស្អប់ខ្ពើមមួយបានកើតឡើងលើកញ្ញា ថៃ ស្រីនាង ជាតារាលក់ផលិតផលដ៏ល្បីល្បាញនិងសុិចសុីម្នាក់តាម ONLINE ដោយបុរសជាសង្សាររបស់នាង ឈ្មោះ ទឹម សាវុធ កើតឆ្នាំ១៩៧៣ តែងតែប្រើអំពើហឹង្សាដាក់លើរូបនាងជាញឹកញាប់ ដោយការវាយតប់ ទះ ចាប់ក្បាលបោកនិងជ្រុងគ្រែរហូតបែកមុខ បែកមាត់ ហើមមុខ ហើមមាត់។

យោងតាមវិដេអូសម្ភាសន៍ខ្លីមួយរបស់កញ្ញា ថៃ ស្រីនាង បានឲ្យដឹងថា បុរសជាសង្សាររបស់នាងតែងតែប្រច័ណ្ឌលើរូបនាង ដូចមនុស្សវិកលចរឹកអញ្ចឹង ហើយតែងតែវាយធ្វើបាបរូបនាង រហូតឥតត្រាប្រណី ហើយបានបោកកម្ទេចរបស់របរនៅក្នុងផ្ទះរបស់នាង និងបានចាប់ក្បាល់នាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។

មិនតែប៉ុណ្ណោះនៅក្នុងអាខោនហ្វេសប៊ុករបស់កញ្ញាថៃ ស្រីនាង ក៏បានបង្ហោះដែរថា “លេីកនេះទី ១៣០ហេីយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយវីដេអូ អោយសមត្ថកិច្ចចាប់ខ្លួនម្នាក់នោះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហេីយ សូមមេត្តាជួយខ្ញុំផង”។ (ប្រភពពី Group សារព័ត៌មាន​)

ប្រសិនបើមានការពន្យល់បកស្រាយ ពី លោក  ទឹម សាវុធ ជុំវិញករណីខាងលើនោះ អង្គភាពយើងនិងផ្សាយលម្អិតបន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ