ព្រឹតិ្តការណ៍ថ្មីៗ

សពមនុស្សម្នាក់ អណ្តែតទឹកទន្លេ នៅខណ្ឌច្បារអំពៅ​

5 ខែ មុន 28 តូ សុផល

រាជធានីភ្នំពេញ​ ៖​ ហេតុការណ៍មួយបានបង្កការភ្ញាក់ផ្អើល ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សម្នាក់ អណ្តែតទឹកទន្លេ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ​ឆ្នាំ២០១៩​ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ​ និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។ 

ប្រពភព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុមានបងប្អូនអ្នកនេសាទបានប្រទះឃើញសពជនរងគ្រោះអណ្តែតទឹកទន្លេ ដោយមានសភាពហេីមស្អុយបាត់ទៅហេីយ ទេីបរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងក៏បានចុះទៅដល់ចំណុចកេីតហេតុភ្លាមៗផងដែរ ដោយឃេីញថាសពជនរងគ្រោះជាសង្ស័យជាមនុស្សប្រុស ពាក់អាវយឺតប្រផេះដៃវែង ស្លៀកខោខ្លីខៀវ ពាក់មួកស ។ 

ក្រោយកើតហេតុសពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីរងចាំខាងកោសលវិច្ឆ័យ​ ចុះមកពិនិត្យ​និងកោសល្យ​វិច្ឆ័យ​ ទាំងយប់ និងស្វែងរកបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ 

តាមការអះអាងរបស់សមត្ថកិច្ចជំនាញ​កោសល្យវិច្ឆ័យ​ បានអោយដឹងថា​ សពជាមនុស្សស្រី​ វ័យប្រហែល៣០ឆ្នាំជាង​ និងមិនមានស្នាកស្នាមអ្វី​ គួអោយកត់សំគាល់ឡើយ​ បច្ចប្បន្ន​កំពុងតម្កល់រងចាំរកសាច់ញាតិ​នៅសាលតម្កល់សព​ ក្នុងវត្តចាក់អង្រែក្រោម​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ