ព្រឹតិ្តការណ៍ថ្មីៗ

គ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់ស្រាល ៧នាក់

5 ខែ មុន 14 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉េមួយគ្រឿងបត់ត្រឡប់ក្រោយ​ មិនប្រយ័ត្នជ្រុលទៅបុកត្រីចក្រយានយន្តពេញទំហឹង កៀបជាប់គ្នា បណ្តាលឲ្យក្មេងប្រុស អាយុទើបតែបាន ៨ខែម្នាក់ រងរបួសធ្ងន់ ត្រូូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ និងក្មេងចាស់ប្រុសស្រី ៦នាក់ រងរបួសរលាត់ដៃជើងស្រាល រួចនាំគ្នារត់គេចខ្លួនបាត់អស់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃទី៧ ខែកក្ត ដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងជើងវត្តឃ្មួញប្រមាណជាង២០០ម៉ែត្រ តាបណ្តោយផ្លូវភ្នំពេញហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេយុវជនម្នាក់រួមដំណើរនិងយុវជនពីរនាក់ទៀតបើករថយន្តកូរ៉េពណ៌ខៀវមួយគ្រឿងពាក់ស្លាលេខភ្នំពេញ2A-5754ធ្វើដំណើរទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃឆ្លងមកផ្លូវម្ខាងដើម្បីត្រឡប់ក្រោយ បានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HQ-8983 បើកបរដោយបុរសម្នាក់ រួមដំណើរនិងប្រពន្ធកូនប្រុសស្រី៤នាក់ ប្អូនម្នាក់និងក្មួយអាយុ៨ខែម្នាក់ទៀត សរុបទាំងអស់៧នាក់ បានធ្វើដំណើរទិសដៅពីជើងទៅត្បូង​ ចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលរថយន្តនិងម៉ូតូកង់បីខ្ទាតមកចិញ្ចើមផ្លូវកៀបជាប់គ្នានិងរងរបួសក្មេងប្រុស អាយុ៨ខែម្នាក់រងរបួសធ្ងន់ត្រូវបនបញ្ជូនទៅសង្គ្រោះភ្លាមៗ។ចំណែកក្មេងចាស់ប្រុសស្រី៦នាក់ទៀតរងរបួសរលាត់ដៃជើងស្រាល។

រីឯរថយន្តនិងម៉ូតូកង់បីរងកាខូចខាតយ៉ាងដំណំដូចគ្នា។ ចំណែកអ្នកបើកបររថយន្តបង្ករួមនិងបក្ខពួកនាំគ្នារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ