ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ប្រពន្ធចង ហើយដុតផ្ទះស្លាប់ទាំងអស់គ្នា រួមទាំងកូនអាយុ២ខែ

2 ខែ មុន 48 tnn_admin

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក​ ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យមួយបានកើតឡើង នៅចំណុច ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្ត សៀមរាប បណ្ដាលមកពីទំនាស់ក្នុងគ្រួសារ ដែលបុរសជាប្តី បានចាប់ប្រពន្ធចង និង កូនតូច រួចចាក់សាំងដុតបណ្តាលឲ្យស្លាប់ទាំង៣នាក់ ។

លោកវរសេនីយ៍ឯក​ ទេព ពុំសែន បានឲ្យដឹងទៀតថា ករណី នេះ គឺផ្តើមចេញពីជម្លោះក្នុងគ្រួសារ ហើយមុនពេលកើត ហេតុ គ្រួសារខាងលើបានឈ្លោះប្រកែកគ្នា ក្នុងគ្រាដែលប្រពន្ធបីកូនខ្ចីទើបមានអាយុ២ខែ រត់ទៅផ្ទះសាច់ញាតិបំណងឲ្យគេជួយបញ្ចប់រឿងជម្លោះ ប៉ុន្តែបុរសជាប្តី បានទិញសាំងពីរដប ឡើងទៅលើផ្ទះកើតហេតុ រួចចាប់ប្រពន្ធចងចាក់សោរពីក្នុង ហើយក៏ដុតផ្ទះបណ្តាលឲ្យស្លាប់ទាំងបីនាក់តែម្តង។

លោកអធិការនគរបាលស្រុកពួក បានឲ្យដឹងទៀតថា ផ្ទះដែលឆេះជារបស់ម្ចាស់ឈ្មោះ ជី មុំ អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះមុយ រឿត អាយុ៥៨ឆ្នាំ ហើយចំណែកជនបង្កឈ្មោះ គង់ ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ និងប្រពន្ធឈ្មោះ ជី ស្រីមុំ អាយុ៣៣ឆ្នាំ និងកូនតូចឈ្មោះ មេត្តា ភេទប្រុស អាយុពីរខែ ហើយផ្ទះដែលឆេះនេះមានទំហំ៨ម៉ែត្រគុណនឹង១០ម៉ែត្រ ធ្វើពីថ្មក្រោម ឈើលើ និង ទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតទាំងស្រុង ។

ករណីនេះ ក្រុមរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត និង អធិការដ្ឋាននគរបាលស្រុកពួក បានចេញជួយអន្តរាគមន៍ផងដែរ ប៉ុន្តែភ្លើងបានឆេះអស់ទាំងស្រុងហើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ