ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា៖ ទុកកង្វល់របស់ប្រជាពលរដ្ឋ ត្រូវខិតប្រឹងប្រែងដោះស្រាយអោយអស់ពីលទ្ធភាព និងទទួលបានផលវិជ្ជមាន!

2 ខែ មុន 70 tnn_admin

ភ្នំពេញ៖ ក្រោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាជាមួយអាជ្ញាធរឃុំសង្កាត់ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព សំដៅបង្ការ ទប់ស្កាត់ការចរាចរណ៍ និងសេពគ្រឿងញៀន ការជួញដូរមនុស្ស ការប្រើប្រាស់អាវុធខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងគ្រោះថ្នាក់ចរាចរណ៍ នៅតាមមូលដ្ឋាន កាលពីព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ។

នារសៀលថ្ងៃអាទិត្យទី៧ កក្កដា ២០១៩ រដ្ឋបាលខណ្ឌកំបូល បានរៀបចំវេទិកាសាធារណៈ នៅសាលាសង្កាត់កន្ទោក ក្រោមប្រធានបទ «ភូមិ-សង្កាត់ មានសុវត្ថិភាព ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការងារបរិស្ថាន-អនាម័យ» ក្រោមអធិបតីភាព លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោកវរសេនីយ៍ទោ ហង្ស មុនី អធិការខណ្ឌកំបូល និងមានការចូលរួមពី លោក-លោកស្រីអភិបាលរង អធិការខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈនាយក ប្រធានការិយាល័យចំណុះ និងជំនាញខណ្ឌកំបូល ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ និងប្រជាពលរដ្ឋប្រមាណ ២៧៥ នាក់ចូលរួម ។

នៅក្នុងវេទិកាសាធារណៈនេះ គឺមានបងប្អូនប្រជាពលរដ្ឋ បានលើកឡើង នូវ បញ្ហាប្រឈមនានា ដែលបាននិងកំពុងជួបប្រទះ នូវការលំបាក ក្នុងភូមិសង្កាត់របស់ពួកគាត់ ក្នុងនោះក៏បានលើកឡើងនូវ សំណើរ សំនួរ និង សំណូមពរ ដើម្បីសុំឱ្យរដ្ឋបាលខណ្ឌ ពិនិត្យ និង ជួយដោះស្រាយ ទៅតាមលទ្ធភាពជាក់ស្តែង។

សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋភាគច្រើន គឺស្នើសុំឱ្យឱ្យអាជ្ញាធរខណ្ឌ និង សង្កាត់ ជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន ដូចជា កសាង ជួសជុល ផ្លូវតូចធំជាច្រើនខ្សែ ដាក់លូ កាយប្រឡាយ រំដោះជំនន់ទឹកភ្លៀង ដែលបានលិចលង់ផ្លូវ និងភូមិដ្ឋានមួយចំនួនក្នុងសង្កាត់កន្ទោក ជាពិសេស ស្នើសុំប្រព័ន្ធទឹកស្អាត និង អគ្គិសនីប្រើប្រាស់អោយបានគ្រប់គ្រាន់។

ជាការឆ្លើយតប លោក ឃឹម ស៊ុនសូដា បានទទួលយករាល់សំណូមពរ និងសំណើរ មកដោះស្រាយជាក់ស្តែង គឺរាល់ផ្លូវតូចធំទាំងឡាយដែលរងការខូចខាត មានសំបុកមាន់ រងការលិចលង់ ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះអាជ្ញាធរនឹងចុះទៅពិនិត្យ និងជួយជួសជុល ឈូសឆាយ ចាក់កំទេចថ្ម ជាបន្តបន្ទាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ មួយវិញទៀត នឹងបើកយុទ្ធនាការ ប្តូរសៀវភៅគ្រួសារ តាមភូមិទៅតាមពេលវេលាជាក់ស្តែង ហើយក៏បន្តសហការជាមួយភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហា សំរាម បរិស្ថាន អនាម័យ ចរាចរ គ្រឿងញៀន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យភូមិសង្កាត់មានសុវត្ថិភាព តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

សង្កត់ធ្ងន់ក្នុងវេទិការនោះ លោក ឃឹម ស៊ុនសូដា ៖ បញ្ហាល្បែងស៊ីសង ជល់មាន់ បៀរអាប៉ោង ឬល្បែងភ្នាល់ផ្សេងៗ និង បញ្ហាគ្រឿងញៀន លោកអធិការ និង មេប៉ុស្តិ៍ទាំង៧ ត្រូវអង្កេតស្រាវជ្រាវឈានដល់ការបង្ក្រាប និងតាមដានសំណុំរឿងក្រោយចាប់បញ្ជូនទៅតុលាការ។

កិច្ចបញ្ចប់ លោកអភិបាល សុំការយោគយល់ផងដែរ ចំពោះសំណើរ និងសំណូមពរ ដែលមានទំហំទឹកប្រាក់ច្រើនៗ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខណ្ឌនិងធ្វើរបាយការណ៍ដាក់ជូន អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំពិនិត្យ និងដោះស្រាយជូន ទៅតាមឋានុក្រម និងផែនការអភិវឌ្ឍន៍រាជធានី៕

សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌកំបូល បានរៀបចំវេទិកាសាធារណៈ២លើក រួចមកហើយ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បញ្ចប់ទៅដោយរលូន។ លើកទី១ ធ្វើនៅក្នុងសង្កាត់ កំបូល និងលើកទី២ នៅ សង្កាត់កន្ទោក នៅសល់៥សង្កាត់ និងធ្វើជាបន្តបន្ទាប់ទៀត។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!