ព្រឹតិ្តការណ៍ថ្មីៗ

សន្តិសុខមុខគុជ ! បានជាង២០កំផ្លៀង ហើយត្រូវស្រីស្អាត ជេរផ្អើលជិតចំណតជិត EPIC-2 (វីដេអូ)

4 ខែ មុន 414 tnn_admin

ភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត  PRIUS មួយគ្រឿង  ស្លាកលេខភ្នំពេញ  2AW-4881 បើកបរដោយនារីរូបស្រស់ម្នាក់ ទាំងស្រវឹងជោគជាំបានបើកចេញពីចំណត ទៅបុកបារ៉ាសហើយសន្តិសុខមិនឲ្យចេញ ក៏ថយក្រោយបើកចេញមកតាមច្រកម្ខាងទៀត តែគេបិតបារ៉ាសជាប់  ស្រាប់តែនាងបេីកបំបុកទម្លុះរបងដែកដាច់ច្រវ៉ាក់ហើយ រថយន្តបានកល់ជាប់បើកទៅមុខលែងរួច សន្តិសុខក៏បានចុះទៅសួរនាំ ស្រាប់តែកើតមានជម្លោះទោះពាក្យសំដីហើយស្រែជេសន្តិសុខ បង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំង  នៅជិតក្លឹបកំសាន្ត EPIC 2 ស្ថិតនៅតាមបណ្ដោយផ្លូវR6 សង្កាត់ស្រះចក  ខណ្ឌដូនពេញ  នៅវេលាម៉ោងជិត៥ទៀបភ្លឺ  ឈានចូលថ្ងៃអាទិត្យ  ទី០៧  ខែកក្ដដា  ឆ្នាំ២០១៩នេះ។

នៅមុនពេលកើតហេតុ  រូបនាងបានបើករថយន្ត  PRIUS ស្លាកលេខភ្នំពេញ  2AW-4881 ចូលមកចតក្នុងចំណតខាងលើ លុះពេលកើតហេតុ  គេឃើញរូបនាងត្រលប់មកវិញ  ទាំងស្ថិតក្នុង អាការៈ ស្រវឹង ទន់ខ្លួនទៅហើយ  រួចឡើងបើករថយន្តរបស់នាង ចេញមក  ទៅបុកបារ៉ាសផ្លូវចេញចូលចំណត  ទើបសន្តិសុខមិនឲ្យចេញ ហើយរូបនាងក៏បើករថយន្តថយក្រោយបំណងបើកចេញតាមច្រកម្ខាងទៀត តែគេបិតបារ៉ាសជាប់  ស្រាប់តែនាងជាន់ហ្គែលយ៉ាងលឿន  បើកបំបុកទម្លុះរបង ដែកបណ្ដាលឲ្យដាច់ច្រវ៉ាក់ហើយ រថយន្តបានកល់ជាប់បើកទៅមុខលែងរួច ទើបសន្តិសុខក៏បានចុះទៅសួរនាំ ស្រាប់តែកើតមានជម្លោះទោះពាក្យសំដីហើយស្រែជេសន្តិសុខ ហើយក៏លេចមុខបុរស២នាក់ទៀត  មិនដឹងថា ត្រូវជាអ្វីនឹងគ្នានោះទេ  បានមក ជួយឃាត់រូបនាង  និងចាប់ឱបនាងជាប់  ហើយស្រែកហៅឈ្មោះនាងថា ដា កុំស្រែកទៀត  ដើម្បីកុំអោយមានការឈ្លោះប្រកែកគ្នាទៀត  តែរូបនាង ស្រវឹងស្រាមិនស្ដាប់ឡើយ នាងនៅតែប្រកែក ស្រែកជេម្រាយគេឯង  បង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំង តែម្ដង  ។

ជាមួយគ្នា នោះរូបនាងក៏បានទះ កំផ្លៀង  និងធាក់បុរសសន្តិសុខនោះផងដែរ តែព្រឹកនេះទើបសន្តិសុខរងគ្រោះ  ទៅដាក់ពាក្យបណ្ដឹង  ទាមទារជម្ងឺចិត្តផងដែរ។

ក្នុងអំឡុងពេលនោះដែរ  មានបុរសម្នាក់ក្នុងចំណោមបុរសទាំង២នាក់នោះ  បានដើរ  ចូលទៅនិយាយដោះស្រាយជាមួយប្រធានសន្តិសុខ  ដោយយល់ព្រមធ្វើការ សងសំណងលើការថ្លៃខូចខាត ទាំងស្រុង  តែសូមទុករថយន្តនៅកន្លែងកើតហេតុ សិន  ចាំព្រឹកចាំមកដោះស្រាយ  និងមកយករថយន្តត្រលប់ទៅផ្ទះវិញ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  នារីរូបស្រស់ដែលស្រវឹងស្រាបើករថយន្ត បុកទម្លុះរបង ដែក ក្នុងចំណតនោះ  ត្រូវបានបុរសទាំងពីរនាក់នោះ  ចាប់លើកដាក់ម៉ូតូ  រួចជិះចេញទៅបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ  រង់ចាំព្រឹកឡើងដោះស្រាយគ្នា៕  ដោយ៖ ម៉េង

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ