ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់ដីឡូតិ៍ មួយកន្លែងនៅចំពីក្រោយសាលាខណ្ឌសែនសុខធ្វេីលូរំលោភផ្លូវសាធារណៈដើម្បីប្រយោជន៍ផ្ទាល់ខ្លួន

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ ៖ ដីឡូត៍មួយកន្លែងដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាខណ្ឌសែនសុខក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខសង្ស័យ
ម្ចាស់ទីតាំង មានចេតនាប៉ុនប៉ងពង្រីកផ្ទៃដីខ្លួនឯងខុសពី ប្លង់ភូមិបាលបានពិនិត្យសម្រេចរួច បែជាមកសាងសង់សំណង់គ្រឹះរឹងមាំហួសប្លង់ដែលខ្លួនមានមកលើគម្របលូចិញ្ចើមផ្លូវសាធារណៈទៅវិញ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលបង្កឲ្យប៉ះពាល់ សមត្បត្តិសាធារណៈ ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើមានការងឿងឆ្ងល់ ចុះបើសង់សំណង់គ្រឹះរឹងមាំលយហួស ផ្ទៃដីដែលខ្លួនមានមកលើ លូ ចិញ្ចើមផ្លូវ កាលបើ មន្ទីរសាធារណការ ត្រូវការកែសម្រួល បណ្តាញ ឬបណ្តាញលូ បានកកស្ទះ តើអាជ្ញាធរ ដោះស្រាយយ៉ាងណា ? ម្យ៉ាងសំណង់មួយនេះហាក់បីដូចជា សងហួសលយ លើចិញ្ចើមផ្លូវ ។

បើតាមប្រជាពលរដ្ឋ រសើនៅក្នុងមូលដ្ឋានខាងលើ បានឲ្យដឹងថា អាជ្ញាធរ មូលដ្ឋានបច្ចុប្បន្ន ដែលរស់ ឬចុះផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ហាក់បីដូចជាមើលមិនឃើញ នូវសំណង់គ្រឹះរឹងមាំរបងសង់លើគម្របលួមួយនៅលើដីឡូត៍នៅចំណុចខាងលើទៅវិញ ។

តាមប្រភពពីប្រជាពលរដ្ឋ ដោតឡែកមួយទៀត សូមមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់អ្នកយកពត៌មាននគរធំ ឲ្យដឹងថា ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពួកគាត់សព្វថ្ងៃ មានលោក មេភូមិ ឈ្មោះ ញ៉ែម ហាក់ ចាត់ទុក ជាម៉ែ ជាឪដែលប្រជាពលរដ្ឋរំពឹង ទុកចិត្ត គ្រាន់តែ ជាជំហរ ក្នុងគ្រួសារ ក្នុងមូលដ្ឋាន តែផ្ទុយទៅវិញ រាល់ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្តិភាព ក្នុងភូមិសាស្រ្តវិញ ហាក់បីដូចមើលរំលងធ្វើជាមើលមិនឃើញសង្ស័យបិទភ្នែកអនុញាតិឲ្យសំណង់ខាងលើសងលើលូគម្របលូ គិតតែប្រយោជន៍សួនតួរទៅវិញ ។

ទន្ទឹមទៅនឹង សំណង់សង់ដើម្បីកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួនខាងលើពលរដ្ឋសំណូមពរផងដែរដល់ អាជ្ញាធរ លើសពីថ្នាក់ភូមិ មេត្តាជួយពិនិត្យ គួរទប់ស្កាត់ ក្នុងបំណងបម្រើប្រយិជន៍រួម ឬអនុ
ញាតិ ឲ្យម្ចាស់ទីតាំង សង់បន្តតែអ្វីនាំមកនូវផលប៉ះពាល់ លូ បណ្តាញលូ ដែលធាជ្ញាធរ សាងសង់ បម្រើ បង្ហូរំដោះទឹក ជៀសវាងជន់លិច ក្នុងភូមិសាស្រ្ត ជាប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។

ជុំវិញករណីខាងលើនេះលោក ថេង សុថុល អភិបាលរងខណ្ឌបានប្រាប់មុននេះថាលោកនៅមិនទាន់ទទួលបានព័ត៌មាននិងនៅឡើយទេ ប៉ុន្តែលោកនិងដាក់កម្លាំងអោយចុះទៅពិនិត្យនៅចំណុចខាងលើជាបន្ទាន់។

ម្ចាស់ដីឡូតិ៍ មួយកន្លែងនៅចំពីក្រោយសាលាខណ្ឌសែនសុខធ្វេីលូរំលោភផ្លូវសាធារណៈដើម្បីប្រយោជន៍ផ្ទាល់ខ្លួន

image}

បន្ថែមយោបល់របស់អ្នក

យោបល់