ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ៖ ធ្វើនយោបាយ រង់ចាំឱ្យខ្ញុំស្លាប់ដើម្បីដណ្តើមអំណាច សូមរង់ចាំជាតិក្រោយទៅចុះ ព្រោះយមរាជមិនត្រូវការជិវិតខ្ញុំទេ!

2 ខែ មុន 120 tnn_admin

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែល ជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាព
របស់។ខ្ញុំសូមជំរាបជូនថាជូនថា បន្ទាប់ពីការ ព្យាបាលដោយយកចិត្តដាក់ពីសំណាក់ គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោង សង្ហបូរី គ្រូបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ។

អ្វីដែលបាត់បង់គឺគ្រូ ពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយះដែលខ្ញុំគោរពតាមបានយ៉ាងស្រួល!

ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាមFacebook បន់អោយខ្ញុំឆាប់ស្លាប់ឬបង្កើតពត៌មានក្លែងក្លាយអំពីស្លានភាព
ជម្ងឺរបស់ខ្ញុំទៅវិញ។

ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ ) ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់
ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះ ព្រោះយមរាជមិនត្រូវការជិវិតខ្ញុំទេ ក្នុងរយះពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបំរើប្រជាជននិងកំចាត់ពួកក្បត់ជាតិ
ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្តទៅទៀត។

សូមជូនរូបថតដែលថតមុននេះ ប្រហែល៣០នាទីថាតើសុខភាពខ្ញុំបែបណា?៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ