ព្រឹតិ្តការណ៍ថ្មីៗ

ដុំឥដ្ឋ និងខ្សែក្រវ៉ាត់ ដេញវាយរត់ចែកជើងគ្នា ក្បាលហូរឈាម ក្នុងទឹកដី ខណ្ឌចំការមន

2 ខែ មុន 41 tnn_admin

ភ្នំពេញ ៖ យ៉ាងហោចណាស់ យុវជនម្នាក់បានរងរបួសបែកក្បាលហូរឈាម ខណៈពេលដែលកំពុងអង្គុយលេងជជែកគ្នាលេងជាមួយមិត្តភ័ក្តប្រុសស្រីជាច្រើននាក់ទៀតក៏មានក្មេងស្ទាវមួយក្រុមទៀតមានគ្នាច្រើន បានជិះម៉ូតូមកមើលមុខ ទំនងជាចង់បង្ករឿងពួកគេ ទើបពួកគេជិះចេញទៅព្រោះខ្លាចមានរឿង មួយសន្ទុះក្រោយមកក្រុមក្មេងស្ទាវទាំងនោះ បានជិះប្រដេញតាមមក ធ្វើឲ្យពួកគេភ័យ នាំគ្នាជិះរត់រហូតដល់មុខក្លឹប Sound ក្រោយស្ថានទូតរុស្សី ទើបក្រុមក្មេងស្ទាវទាំងនោះ យកដុំឥដ្ឋ និងខ្សែក្រវ៉ាត់ ដេញវាយរត់ចែកជើងគ្នាព្រៀត និងបណ្ដាលឲ្យយុវជនម្នាក់បែកក្បាលឈាមជោកខ្លួន តែដោយសារមានសន្តិសុខដែលយាមជិតនោះ ស្រែកឆោឡោ ទើបក្រុមក្មេងស្ទាវទាំងនោះនាំរត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូហុងដាឌ្រីមមួយគ្រឿង នៅកន្លែងកើតហេតុហេតុ។

ហេតុការណ៍អំពើហិង្សាដេញវាយគ្នាប្រសេចប្រសាចតាមផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង៣:១០នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី៧ ខែកក្ដដា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវរដ្ឋសភា មុខក្លឹបកម្សាន្ត Sound (ក្រោយស្ថានទូតរុស្សី) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមយុវជនប្រុសស្រីរងគ្រោះ បានរៀបប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេបាននាំគ្នាមកអង្គុយជជែកគ្នាលេងជាមួយមិត្តភ័ក្តប្រុសស្រីជាច្រើននាក់ទៀត នៅចំណុចសួនច្បារមុខវត្តបុទុមវត្តី ដោយមិនបានប៉ះពាល់អ្នកណានោះទេ ក្រោយមកក៏មានក្មេងស្ទាវមួយក្រុមទៀតមានគ្នាច្រើននាក់ បានជិះម៉ូតូមកមើលមុខ ទំនងជាចង់បង្ករឿងពួកគេ ទើបពួកគេជិះចេញពីទីនោះ ព្រោះខ្លាចមានរឿង ខណៈពេលជិះចេញមកជិតដល់នាគបាញ់ទឹក ស្រាប់តែក្រុមក្មេងស្ទាវទាំងនោះ បាននាំគ្នាជិះប្រដេញតាមមកពីក្រោយ ធ្វើឲ្យពួកគេភ័យនាំគ្នាជិះរត់រហូតដល់មុខក្លឹប Sound ក្រោយស្ថានទូតរុស្សី ក៏ត្រូវក្រុមក្មេងស្ទាវទាំងនោះ យកដុំឥដ្ឋ និងខ្សែក្រវ៉ាត់ មកដេញវាយពួកគេរត់ចែកជើងគ្នាព្រៀត និងបណ្ដាលឲ្យយុវជនម្នាក់ដែលពួកគេស្គាល់ថាឈ្មោះ បារាំង បានរងរបួសបែកក្បាលឈាមជោកខ្លួន។ ភ្លាមៗនោះដោយសារមានសន្តិសុខដែលយាមនៅជិតនោះ ស្រែកឆោឡោបំភ័យ ទើបក្រុមក្មេងស្ទាវដែលប្រដាប់ដោយខ្សែក្រវ៉ាត់នោះ នាំគ្នារត់គេចខ្លួនអស់ ចំណែកឯអ្នកដែលវាយយុវជនឈ្មោះបារាំងបែកក្បាលនោះ បានរត់ឡើងជិះម៉ូតូជាមួយបក្ខពួកចេញទៅបាត់ ដោយបន្សល់ទុកម៉ូតូហុងដាឌ្រីមមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GD-7336 នៅកន្លែងកើតហេតុ ។

បន្តិចក្រោយមកជនរងគ្រោះត្រូវបានមិត្តភ័ក្តជួយដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលរបួស ចំណែកឯសមត្ថកិច្ចបានចុះមកដល់ រួចសួរនាំក្រុមក្មេងស្ទាវរងគ្រោះ រួចយកម៉ូតូរបស់ជនរងគ្រោះ និងម៉ូតូរបស់ជនបង្ក ទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរងចាំជនរងគ្រោះដាក់ពាក្យបណ្ដឹង និងប្រគល់ម៉ូតូជូនវិញ៕ ដោយ៖ ម៉េង

h

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!