ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទុះអាវុធ ៣គ្រាប់! រត់ទាំងដៃជាប់ខ្នោះ ចូលរោងពិធីបង្កក់កូន ផ្អើលឈុល!

3 ខែ មុន 228 tnn_admin

ភ្នំពេញ ៖ ស្នូរគ្រាប់កាំភ្លើង បានផ្ទុះឡើង ចំនួន៣គ្រាប់ ជាបន្តបន្ទាប់ បណ្តាលអោយ ប្រជាពលរដ្ឋ មានភ័យខ្លាច និងភ្ញាក់ផ្អើល ដល់សមត្ថកិច្ចទូទាំងខណ្ឌមានជ័យចេញអន្តរាគមន៍  សំដៅទៅកន្លែង គោលដៅ ដែលផ្ទុះអាវុធ នោះ និង បានប្រកាស តាម វិទ្យុទាក់ទង ប្រាប់ ឲ្យ ប្រុងប្រយ័ត្ន  ត្រូវត្រៀម អាវុធគ្រប់ ដៃ  ព្រោះពលរដ្ឋ រាយការណ៍ថា ក្រុមស៊ីវិលទាំងនោះ មានអាវុធគ្រប់គ្នា ពេលមក ដល់ទើបដឹងថា ក្រុមផ្ទុះអាវុធនោះ គឺជាកម្លាំងនគរបាលមកពីមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ(ក៣) នាំជនប្រុសស្រីពីរនាក់ ដែលជាមុខសញ្ញា ទៅចង្អុលបង្ហាញទីតាំងគ្រឿងញៀន តែមិនបានផ្តល់ដំណឹងមុន ឬ សុំការសហការ ទើបធ្វើឲ្យពលរដ្ឋមានការភាន់ ច្រឡំ ស្មានថា ជា ចោរប្លន់  ឬចាប់ជម្រិត ណាមួយ។

ហេតុការណ៍នេះកើតឡើង ដោយមានការ ធ្វេសប្រហែស  របស់ក្រុមសមត្ថកិច្ច មកពី ការិយាល័យ ប្រឆាំងគ្រឿងញៀន  ក្រសួងមហាផ្ទៃ(ក៣) បណ្ដាលឲ្យជនសង្ស័យម្នាក់ បានរត់គេចខ្លូនចូលកន្លែងកម្មវិធីបង្កក់កូនរបស់អ្នកភូមិ បង្កការភ្ញាក់ផ្អើលឈុល ព្រោះឃើញសុទ្ធតែសមត្ថកិច្ច ស្លៀកពាក់ស៊ីវិល នាំគ្នាជិះចូលមក ប្រសេចប្រសាច តាមចាប់ជនសង្ស័យនោះមកវិញ  តែប្រជាពលរដ្ឋដែលមកចូលរួមកម្មវិធីនោះ ក៏មានសមត្ថកិច្ចដែរ ហើយក៏សួរនាំតែបែរជាទាស់សម្ដីគ្នា ប្រតាយប្រតប់គ្នាឈានទៅដល់ការប្រើហឹង្សាដាក់គ្នាមួយប្រាវ ទើបសមត្ថកិច្ចបានផ្ទុះអាវុធ២គ្រាប់ រួចធ្វើការឃាត់បុរសម្នាក់ ដែលបានបង្កឲ្យភាគីខាងសមត្ថកិច្ចស៊ីវិលនោះ រងរបួស២នាក់ រួចយកទៅសួរនាំនៅប៉ុស្តិ៍បាត់ ចំណែកជនសង្ស័យម្នាក់នោះ បានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៏បង្កការភ្ញាក់ផ្អេីលនេះបានកើតឡើងនៅវេលាម៉ោង២២:៣០នាទីយប់ ថ្ងៃសៅរ៍  ទី៦ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ កែងផ្លូវ៣២BT ចំណុចជិតផ្សារប៉េសេ (ផ្សារប៉េសេចាស់) ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសម្ដីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក៣)ម្នាក់ បានដឹងថានៅមុនពេលកើតហេតុ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បាននាំជនសង្ស័យប្រុសស្រី២នាក់ ទៅចង្អុលបង្ហាញទីតាំងកន្លែងចែកចាយគ្រឿងញៀន  ស្រាប់តែជនសង្ស័យម្នាក់ឆ្លៀតឱកាស រត់ចេញមក ទាំងដៃជាប់ខ្នោះចូលទៅកន្លែងកម្មវិធីជប់លៀងកម្មវិធីបង្កក់កូនរបស់អ្នកភូមិ។

តែបើតាមសម្ដីប្រជាពរដ្ឋម្នាក់ដែលគាត់បានមកចូលរួមកម្មវិធីនោះដែរ បានឲ្យដឹងថា ពួកគាត់បានឃើញជនសង្ស័យម្នាក់ បានរត់ចូលមកក្នុងបរិវេណ រោងកម្មវិធី  ទាំងត្រហេបត្រហប  និងឃើញដៃជាប់ខ្នោះ ទៀត ពួកគាត់បានដេញចេញទៅបាត់ហើយ ស្រាប់តែឃើញមានកម្លាំងស្លៀកពាក់ស៊ីវិលមួយក្រុម បានមកដល់ចូលមកបណ្ដាលឲផ្អើលឆុលគប់គ្នាទៅវិញទៅមកហើយកម្លាំងស៊ីវិលទាំងនោះក៏ផ្ទះអាវុធចំនួន២គ្រាប់ រួចចាប់បុរសម្នាក់ដែលចូលទៅឃាត់ទៅប៉ុស្តិ៏បឹងទំពុន២។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៏បឹងទំពុន២ បានអោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ យកបុរសម្នាក់នោះ ទៅប៉ុស្តិ៏សិនដើម្បីសាកសួរ ហើយក៏សំរបសំរួលគ្នាដោយខាងបុរសម្នាក់នោះក៏ជាមន្ត្រីនគរបាលដែរ នៅខាង នាយកដ្ឋានចារកម្ម  នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  ហើយបានធ្វើកិច្ចសន្យាសុំទោសគ្នាដើម្បីបញ្ចប់តែម្ដង។

តែយ៉ាងណាមិញ  ហេតុការណ៍ផ្ទុះអាវុធមួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មានការ ភិតភ័យយ៉ាងខ្លាំង ញ័រខ្លួន ស្ទើគ្រប់ៗគ្នា  ចំពោះការ ចុះប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន  ដ៏ធ្វេសប្រហែសរបស់ ក្រុមប៉ូលិសស៊ីវិល មកពី ការិយាល័យ ប្រឆាំងគ្រឿងញៀន  ក្រសួងមហាផ្ទៃ(ក៣) មួយនេះ  ដែលធ្វើឲ្យកើតមានរឿងនេះឡើង។

កន្លងទៅក៏មានករណីផ្ទុះអាវុធមួយបានកើតមានឡើងក្នុងការបង្ក្រាបមុខសញ្ញាគ្រឿងញៀន ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាបងប្អូនខ្មែរឥស្លាម មានការ ភិតភ័យ  រហូតដល់មានអ្នកសន្លប់ចំនួន២នាក់ផងដែរ កាលពីវេលាម៉ោងប្រមាណជា០៩យប់ ថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចភូមិព្រែកតាពៅ (ទល់មុខវិហារឥស្លាម) សង្កាត់ព្រែកប្រា  ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ  ដែលមាន បងប្អូន  កូនចៅ  សាច់ញាតិ  ធ្លាប់ បាន កម្លាំង នគរបាល មន្ទីរ គ្រឿងញៀននៃ អគ្គស្នងការ នគរបាលជាតិ  ចាប់ខ្លួន បានប្រាប់ សារព័ត៌មាន ថា ឱ្យ តែ ចាប់ មក ដល់ មន្ទីរ គ្រឿងញៀន  គឺធ្វើរបាយការណ៍ ដាក់បន្ទុកថា ជួញដូរគ្រឿងញៀន ទាំងអស់ ទោះ ជនសង្ស័យ ប្រើប្រាស់ ក៏ដោយ  ហើយចង់ សម្របសម្រួលក្រៅផ្លូវ តុលាការ វិញ  គឺ កាប់ឆៅតែម្តង ។

ប្រជាពលរដ្ឋ ម្នាក់ ដែល សុំមិនបញ្ចេញ ឈ្មោះ  បានឱ្យដឹងថា ប្តីរបស់គាត់ត្រូវ បានកម្លាំង នគរបាល មន្ទីរ គ្រឿងញៀន ចាប់ខ្លួន កាលពី ថ្ងៃ ទី ២០  ខែឧសភា  ឆ្នាំ ២០១៩  នៅម្តុំវត្ត នាគ វ័ន្ត  បានឱ្យសារព័ត៌មាន យើងដឹង នៅព្រឹកថ្ងៃ ទី២៨  ខែឧសភា  ឆ្នាំ ២០១៩ នេះ ថា  ប្តីរបស់ មិន បានប្រើប្រាស់ គ្រឿងញៀន នោះ។  ប្រភពដដែល បន្តថា  ពេលចាប់ខ្លួនប្តីរបស់ គាត់មកដល់មន្ទីរ គ្រឿងញៀនបានធ្វើរបាយការណ៍ថា  ប្តីរបស់គាត់ជួញដូរគ្រឿងញៀន បើចង់ សម្របសម្រួលត្រូវបង់លុយចំនួន ២០០០ ដុល្លារ (២ពាន់ដុល្លារ )  ក្រោយមកដោយគាត់ និង ក្រុមគ្រួសារសុំអង្វរ ទើប ខាង មន្ទីរ គ្រឿងញៀន ចុះថ្លៃ សល់ ត្រឹម ១០០០ ដុល្លារ (១ពាន់ដុល្លារ ) ។

ប្រភព ពីប្រជាពលរដ្ឋ ម្នាក់ទៀត ដែល សុំមិនបញ្ចេញឈ្មោះ ដែរនោះ  បានឱ្យដឹងថា កូនប្រុស របស់គាត់ត្រូវ បានកម្លាំងមន្ទីរគ្រឿងញៀន ឃាត់ខ្លួន នៅ ម្តុំចាក់អង្រែ  ពាក់ព័ន្ធ ករណី ប្រើប្រាស់ គ្រឿងញៀន ពេលគាត់មកដល់ជួបជាមួយ សមត្ថកិច្ចដើម្បីស្នើសុំកូនយកទៅព្យាបាល នៅ មណ្ឌល សុខភាព តាម មូលដ្ឋាន  ត្រូវបាន សមត្ថកិច្ច នៃមន្ទីរគ្រឿងញៀន នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ  ទារប្រាក់ ចំនួន ៦០០ ដុល្លារ (៦ រយ ដុល្លារ )  ជាថ្នូរនៃការដោះលែង ។

ប្រភព ពី អាណាព្យាបាល ជាច្រើន បានឱ្យដឹងថា ដូចគ្នាដែរថា  បើចង់ឱ្យ នគរបាលដោះលែង កូន ប្អូន  ឬ សាច់ញាតិនោះ  ត្រូវបង់ប្រាក់ចាប់ពី ៦ ទៅ១ពាន់  ខ្លះឈាន ទៅដល់ ជិត២ពាន់ថែមទៀតផង  អាស្រ័យ លើ របាយការណ៍ របស់ នគរបាល ថា  ជាករណី ជួញដូរ  ឬ ករណីប្រើប្រាស់ ។

កាលពី ព្រឹក ថ្ងៃ ទី ២៨  ខែឧសភា  ឆ្នាំ ២០៩១ នេះ  លោក  ម៉ក់  ជី តូ  អគ្គស្នងការរងនគរបាលជាតិ  បានឱ្យដឹងថា ពាក់ព័ន្ធករណី លោកមិនបានដឹងទេ ។  លោកបន្តថា  ក៏មានមន្ត្រីខ្លះខូច ដែរយកលុយយកកាក់ពីប្រជាពលរដ្ឋ  ដើម្បីដោះលែងកូនចៅសាច់ញាតិ។

លោកក៏បាន ស្នើឱ្យសាច់ញាតិ ដែលមានកូនចៅ ឬ សាច់ញាតិណាដែល នគរបាលចាប់ខ្លួន ហើយទារលុយ និង ការដោះលែងនោះ សូមទាក់ទងមក លោក និងហៅមន្ត្រី នោះមកសាកសួរ។

អគ្គស្នងការរងនគរបាលជាតិ រូបនេះ  បានបន្តថាទៀត កន្លងមកក៏មានករណីប្តឹងមកលើកម្លាំង នគរបាលដែរហើយ លោកក៏បានហៅមកបញ្ឈជើងមន្ត្រីនគរបាល ខ្លះផងដែរ  ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ