ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀន ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

3 ខែ មុន 33 tnn_admin

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី ជួញដូរគ្រឿងញៀន នៅថ្ងៃទី ៦ កក្តដា ២០១៩ វេលាម៉ោង១៦ និង៣០នាទីចំណុចក្បែរប្រឡាយទឹកស្អុយ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រាប់អោយដឹងថា

ជនសង្ស័យទី១ ឈ្មោះ ឡុន សារ៉ូត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ទី២ ឈ្មោះ ឈុំ វណ្ណះ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ទី៣ ឈ្មោះ ធុន សល ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មករ លីសែង ស្នាក់នៅមិនពិត ។

វត្ថុតាង បន្សល់ទុកក្រាមសថ្លា១កញ្ចប់ថង់តូច សង្ស័យជាសារធាតុញៀន (របស់ ឈ្មោះ ឡុន សារ៉ូត)។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ បានបញ្ចូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ