ព្រឹតិ្តការណ៍ថ្មីៗ

ចាប់​ខ្លួន​នៅ ​បេនឡាន​ផ្សារ​លើ​ ជាមួយ​នឹង​ថ្នាំ​ញៀន​ ៤​កញ្ចប់​ធំល្មម!

3 ខែ មុន 120 tnn_admin

ខេត្តព្រះសីហនុ៖ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាលខេត្តព្រះសីហនុ​ បាន​ប្រាប់​ ថា​ ៖ នៅ​ល្ងាច​ម៉ោង​១៦:៣០នាទី ថ្ងៃទី៦ខែ កក្កដា​ ឆ្នាំ​២០១៩​ ​នេះ​ បានបង្រ្កាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី នៅ​ចំណតរថយន្តផ្សារលើ ក្រុងព្រះសីហនុ ឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះសេង ធារី​ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មាន​លំនៅ​ដ្ឋាន​នៅ​ ភូមិ១ សង្កាត់លេខ​២ ក្រុង/ ខេត្តព្រះសីហនុ ។

ចាប់យក​បាន​វត្ថុ​តាង៖ ម្សៅក្រាម​ស​ថ្លា​ សង្សយ័​ជា​សារធាតុញៀន​ ចំនួន​៤កញ្ចប់ធំ ទម្ងន់១៩៧,៥០ក្រាម (ទម្ងន់សុទ្ធ)
ទូរសព្ទ័ដៃ ១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ។
ករណីនេះកម្លាំងជំនាញកំពុង​ កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ