ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ចុះត្រួតពិនិត្យសំណង់អាគារ នៅទីរួមផ្សារកណ្ដាល ដែលមានសភាពទ្រុឌទ្រោមផ្នែកសសរគ្រឹះ

1 ខែ មុន 25 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសៅរ៍៥ កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី ០៦-កក្កដា ឆ្នាំ២០១៩ វេលា ម៉ោង៨.៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារខណ្ឌ និង ដោយមានការចូលរួុមពីលោកនាយកទីចាត់ការរៀបចំក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ លោក ប្រធាន ទីរួុមផ្សារកណ្តាល បានដឹកនាំចុះពន្យល់ណែនាំបងប្អូនអាជីវករដែលលក់ដូរនៅផ្សារថ្ម នៃទីរួមផ្សារកណ្តាលទាំងអស់ឱ្យផ្អាកការលក់ដូរជាបណ្តោះ អាសន្នដោយសំណង់នេះមានការទ្រុឌទ្រោមយ៉ាងខ្លាំងដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដើម្បីធ្វើការជួុសជុលឡើងវិញដោយធានានូវសុវត្ថិភាពជូនបងប្អូន ។

ដើម្បីបង្ការទុកជាមុន នូវគ្រោះថ្នាក់ជាយថាហេតុ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រួមជាមួយក្រុមការងារ បានស្នើសុំទៅដល់បងប្អូនដែលជាអាជីវករនៅក្នុងទីរួមផ្សារកណ្ដាល (ផ្នែកអាគារថ្ម) ត្រូវបញ្ឈប់ការលក់ដូរជាបណ្ដោះអាសន្ន ដើម្បីក្រុមការងារជំនាញជួសជុលសសរគ្រឹះតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវសុវត្ថិភាពជូនអាជីវកផ្សារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមក ទិញទំនិញផ្សេងៗផងដែរ ។

កាស្នើសុំ របស់ អាជីវករផ្សារ :

១-ស្នើសុំឲ្យមានទីតាំងសមរម្យសម្រាប់ប្រកបអាជីវកម្មបណ្ដោះអាសន្ន ស្របពេលដែលអាគារផ្សារកណ្ដាលនេះកំពុងតែជួសជុល ។
២- អាជីវករផ្សារកណ្តាល ឯកភាព អោយមានកាជួសជុល ផ្សារនេះឡើងវិញ ។

៣- ដើម្បីឱ្យមានការជឿជាក់ និងបំបាត់ពាក្យចចាមអារ៉ាមថា : ផ្សារនេះលក់ឲ្យ វិនិយោគប្រទេសចិន អាជីវករផ្សារស្នើសុំជួប ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។

ចំពោះសំណើរបស់បងប្អូនអាជីវករ លោក អភិបាលខណ្ឌ ក៏បានធ្វេីរបាយការណ៍ជាលាយលក្ខណ៍អក្ស ជូន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយសមស្របជូនពួកគាត់ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!