ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួន ក្រោយបើករថយទាំងស្រវឹង បុកបារ៉ាស់សមត្ថកិច្ចកំពុងតែត្រួតពិនិត្យជាតិស្រវឹង កាលវេលាម៉ោង១០ និង៥៥នាទី យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅតាមផ្លូវ ២៧១ រង់ចំនុចមុខវិទ្យាល័យ ជាស៊ឹមសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ តែសំណាងល្អមិនបង្ក គ្រោះថ្នាក់ ដល់បងៗកងកម្លាំងនគរបាលដែលឈរនៅគោកលដៅនោះទេ។
អ្នកបើកបរមានជាតិស្រវឹង រថយន្តពាក់ស្លាកលេខភ្នំពេញ 2AJ-7483 មានឈ្មោះ សៅ ភិរម្យ អាយុ៣៣ឆ្នាំ មុខរបរលក់ទូរសព្ទដៃ ។សមត្ថកិច្ចជំនាញបានប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យជាតិស្រវឹងរកឃើញកំរិជាតិអាកុលមានចំនួន០.៥១មីលីក្រាមក្នុង១លីត្រខ្យល់
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរប្រហើនខាងលើនេះយកទៅអធិការខណ្ឌទួលគោកដើម្បីសាកសួរនឹងចាត់ការតាមផ្លូវច្បាប់។
Tag: គ្រោះថ្នាក់ចរាចរណ៍ ចរាចរ