ព្រឹតិ្តការណ៍ថ្មីៗ

អថិតិជន TOTAL ស្នើបុគ្គលិកចាក់ប្រេង មានភាពស្មោះត្រង់

3 ខែ មុន 86 តូ សុផល

យោងតាម Facebook ឈ្មោះ Ming Fa បានសរសេរបង្ហោះ នាព្រឹកថ្ងៃទី ៦ កក្កដា នេះថា ៖ មិនបន្ទោសក្រុមហ៊ុន TOTAL ទេតែសូមបងប្អូនមានការប្រុងប្រយ័ត្ន មិនដឹងថា បុគ្គលិកចាក់សាំងច្រឡំ ឬបន្លំទេ! ខ្ញុំតែងតែចាក់សាំងប្រភេទធម្មតានៅស្ថានីប្រេង TOTAL សាខា271 ក្បែរសាលា ហ៊ុន នាង (ភូមិ6) ថ្ងៃនេះ ខ្ញុំបានទៅចាក់សាំងដូចធម្មតា ខ្ញុំបានពិនិត្យមើលទុយោចាក់សាំងគាត់ដកយកចេញពីប្រភេទសាំងធម្មតា ពេលចាក់រួចឃើញតម្លៃនៅក្នងអេក្រងម៉ាស៊ីនចាក់សាំង 5.48$ ខ្ញុំអោយជាលុយខ្មែរ3ម៉ឺនរៀលគាត់អាប់6500រៀល ដូច្នេះតម្លៃដែលខ្ញុំចំណាយគឺ23500រៀល ខ្ញុំក៏បានសួរគាត់វិញថា គិតត្រូវហើយអី?

គាត់ចុចកាស្យូម្ដងទៀត ហើយគាត់ថាត្រូវហើយ ដូច្នេះគាត់បានគិតតម្លៃរបស់សាំងសូពែ។

មិនច្រើនទេស៊ីលុយប៉ុណ្ណឹង តែសូមមានភាពស្មោះត្រង់ផងលោកអ្នកចាក់សាំង។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ