ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ៖ ធ្វើយ៉ាងណាដើម្បី លប់បំបាត់ ការចែកចាយ ការជួញដូរ ការផលិត និងប្រើប្រាស់ គ្រឿងញៀន ក្នុងមូលដ្ឋានខណ្ឌមានជ័យ

4 ខែ មុន 24 tnn_admin

ភ្នំពេញ៖ នៅវេលាម៉ោង ១៥ និង០០ នាទីរសៀល ថ្ងៃ សុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ ២០១៩លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកំលាំងចម្រុះរដ្ឋបាលខណ្ឌមានជ័យ ចុះណែនាំ និងត្រួតពិនិត្យ នៅក្លឹប ប៉្លូឡាញ ដែលស្ថិតនៅបណ្តោយផ្លូវ ២៧១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងការចុះពិនិត្យនោះគឺ មន្រ្តីជំនាញបាន ពិនិត្យ និងបានណែនាំទៅលើទីតាំងដូចខាងក្រោម ៖

ពិនិត្យមើលច្បាប់អាជីវកម្ម និង បន្តសុពលភាពអាជ្ញាបណ្ណ័អោយបានទៀងទាត់ ។
ត្រូវរៀបចំច្រកសុវត្ថិភាពបន្ថែមចំនួន ២ទៀត ។
ត្រូវត្រួតពិនិត្យបំពង់ពន្លត់អគ្គីភ័យជាប្រចាំ ។
ត្រូវរៀបចំបំពាក់អំពូលភ្លើង អូតូ ចំនួន១០គ្រឿងបន្ថែមទៀត ។
ត្រូវត្រួតពិនិត្យកាម៉ារ៉ាសុវត្ថិភាព អោយដំណើរការបានល្អ ។
ត្រូវប្រជុំណែនាំ សន្តិសុខ អោយយល់ច្បាស់អំពីការត្រួតពិនិត្យ ការកំសាន្តរបស់ភ្ញៀវអោយបានល្អ ។
ត្រូវត្រួតពិនិត្យប្រពន្ធ័សំលេងអោយបានទៀងទាត់ជៀសវាងការរំខានអ្នកជិតខាង ។
ត្រូវរៀបចំបរិស្ថានអនាម័យ ក្នុងមូលដ្ឋានអាជីវកម្មអោយបានល្អ និងទុកដាក់សំរាមអោយបានល្អ ។
ត្រូវសហការណ៍ ក៏ដូចជារាយការណ៍ជូនសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន នៅការជួញដូរ ឬចែកចាយក៏ដូចជាប្រើប្រាស់របស់ភ្ញៀវក្នុងទីតាំងរបស់ខ្លួន ។
ម្ចាស់អាជីវកម្ម ត្រូវចុះកិច្ចសន្យាសហការ និង ធានាអះអាងអោយខានតែបាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ