ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ៤  វង្ស ពិសេន បង្កើតគណៈកម្មការចំពោះកិច្ចស្រាវជ្រាវ លើ ឧត្តមសេនីយ៍ឯក សៀក សុជាតិ និងឧត្តមសេនីយ៍ទោ សុខ សាកល

3 ខែ មុន 347 tnn_admin

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្រេចបង្កើតគណៈកម្មការ ការងារចំពោះកិច្ចត្រួតពិនិត្យ អង្កេតស្រាវជ្រាវ លើលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ និងលោកឧត្តមសេនីយ៍ទោ សុខ សាលក។

យោងតាមលិខិតចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្រេចចាត់តាំង នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ជាប្រធាន និងលោកឧត្តមសេនីយ៍ឯក គឹម សំអាន ជាអនុប្រធាន ដោយមានសមាជិកជានាយទាហានថ្នាក់ឧត្តមសេនីយ៍ ចំនួន ៧រូបទៀត ជាសមាជិក នៃគណៈកម្មការការងារចំពោះកិច្ច ត្រួតពិនិត្យ អង្កេតស្រាវជ្រាវ លើ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការព្រំដែន និងលោកឧត្តមសេនីយ៍ទោ សុខ សាកល អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បច្ចុប្បន្នជាមេបញ្ជាការរងយោធភូមិភាគទី៣។

លិខិតខាងលើ បានបញ្ជាក់ថា គណៈកម្មការការងារចំពោះកិច្ច ត្រូវស្រាវជ្រាវ និងអង្កេតរកឲ្យឃើញហេតុផលពិតប្រាកដ តាមនីតិវិធីដើម្បីធានាភាពត្រឹមត្រូវ និងតម្លាភាព ដើម្បីរាយការណ៍ជូនអគ្គមេបញ្ជាការ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ