ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកទឹកកក បុកផ្តាច់ជីវិតស្ត្រីម្នាក់ ខណៈកំពុងជិះម៉ូតូ

1 ខែ មុន 49 tnn_admin

បាត់ដំបង៖ ថ្នាក់ចរាចរណ៍រវៀងរថយន្តដឹកទឹកកកនិងម៉ូតូបណ្តាលអោយស្ត្រីម្នាក់បែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងកាលពីវេលាម៉ោង១៣និង២៥នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ57B ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុមានរថយន្តម៉ាកហុីយ៉ានដាយដឹកកក ពណ៌សបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ខណៈកំពុងបើកបរយ៉ាងពេញទំហឹងកិនអ្នកបើកបរឈ្មោះ ញៀន នី ភេទស្រី អាយុ៣០ឆ្នាំ (ស្លាប់)និងអ្នករួមដំណើរឈ្មោះហេង ជា ភេទស្រី អសយុ៤០ឆ្នាំ របួសធ្ងន់ នាក់ទាំងពីមានលំនៅក្នុងឃុំកើតហេតុខាងលើ។

ប្រភពបានបន្តថា៖តៃកុងរថយន្តឈ្មោះ សៀប សឿត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុភ្លាមៗនោះផងដែរកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋានស្រុកកំរៀង បានចុះទៅធ្វើការវាស់វែងរួចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្នរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!