ព្រឹតិ្តការណ៍ថ្មីៗ

កំពុងគាស់ជញ្ជាំងឃ្លាំង សហគមន៍ដីថ្មី ត្រូវប្រជាពលរដ្ឋដឹងទាន់ដេញចាប់ផ្អើលពេញភូមិ

3 ខែ មុន 53 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង២១និង៤០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ មានក្រុមចោរពីរនាក់

កំពុងគាស់ឃ្លាំងសហគមន៍ព្រៃកូនសេក ប៉ុន្តែគាស់ចំថ្ងៃស៊យ ប្រជាពលរដ្ឋឃើញទាន់នាំគ្នាឡោមព័ទ្ធដេញចាប់បានម្នាក់ភ្លាមៗបន្ទាប់មកមុននេះបន្តិចត្រូវកម្លាំងជំនាញតាមប្រម៉ាញ់យកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។

លោកវរៈសេនីយ៍ឯក ឆាង វណ្ណឆៃ បានប្រាប់TNN យើងថា៖ករណីនេះបានកើតឡើងនៅចំណុចក្រុមទី៨ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមប្រសាសន៍របស់លោកវរៈសេនីយ៍ត្រី ស៊ន កុសល អធិការ ព្រហ្មទណ្ឌក្រុងបាត់ដំបងបញ្ជាក់ថា៖ជនសង្ស័យទាំងពីរនាក់ឈ្មោះទី១-វណ្ណា ឆើត ភេទប្រុស អាយុ៣៧ឆ្នាំ មុនរបរមិនពិតប្រាកដ ទី២-ឈ្មោះ លុយ សារឹត ភេទប្រុស អាយុ៤២ឆ្នាំ ទាំងពីរនាក់នេះរស់នៅក្នុងឃុំកើតហេតុខាងលើ។

លោកអធិការរងបានបន្តថា៖គោលបំណងរបស់ជនសង្ស័យទាំងពីរគឺគាស់ឃ្លាំងសហគមន៍ដែលមានទីតាំងដូចការរៀបរាប់ខាងលើបម្រុងលួចទ្រព្យសម្បត្តិប៉ុន្តែមិនបាមសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

សូមបញ្ជាក់ថាករណីគាស់នេះមិនមានការបាត់បង់ទ្រព្យសម្បត្តិឬសម្ភារៈអ្វីឡើយគ្រាន់តែរបើកជញ្ជាំងសហគមន៍តែប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញកំពុងសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ