ព្រឹតិ្តការណ៍ថ្មីៗ

​ «​ កូនទៅបានសុខណា​ ប៉ាសុំទោស​ ! ម៉ូតូ​ កូនប៉ាឈ​ប់ទៅយកហើយ​ ព្រោះ​ទៅជួបប៉ូលីសម្ដងៗដូចទៅ​សុំទាន​ » ស្នងការខេត្ត ចេញមុខបំភ្លឺ!

4 ខែ មុន 290 តូ សុផល

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​៖  សូមធ្វើសេចក្ដីបំភ្លឺ​ ចំ​​ពោះ​អត្ថបទ​សារព័ត៌​មា​ន​ Online ANGKOR FR​E​SH ចំណងជើង​ «​ កូនទៅបានសុខណា​ ប៉ាសុំទោស​ ! ម៉ូតូ​ កូនប៉ាឈ​ប់ទៅយកហើយ​ ព្រោះ​ទៅជួបប៉ូលីសម្ដងៗដូចទៅ​សុំទាន​ » ​ដែល​មាន​ អ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ​ ចែរ៉ា​ លក់ទូ​រស័ព្ទដៃគ្រប់ប្រភេទ​ Sh​ar​e និងបង្ហោះដោ​យ​សរសេរ​ថា​ ” បើគ្មានលុយគេមិនយាយរកយើងទេ​”។

​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សូមជ​ម្រាប​ជូនសាធារណៈជន​ និងអ្នក​លេងបណ្ដាញសង្គម​ facebook ជ្រាប​ថា​ ៖ ចំពោះ​ករណី​គ្រោះ​ថ្នាក់​ ចរាចរណ៍​បង្កឡើងរវាងម៉ូតូនិងម៉ូតូនៅ​លេីផ្លូវជាតិ​លេខ​ ៤​ ចំណុច​ភូមិ​សង្រ្គោះ​ជាតិ​ ឃុំត្រពាំងគង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ក្នុងនោះ​កូនប្រុស​លោក​ ជា​ ហ៊ាន​ បានស្លាប់​នៅពេ​លបញ្ជូនទៅ​ដល់មន្ទីរពេទ្យ​ ចំណែកជនបង្កត្រូវបានឃាត់ខ្លួន​នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវីធី​ ក្រោយមានកិច្ចសម្របសម្រួលគ្នារវាងអាណាព្យាបាលជនរងគ្រោះ​(ជាហ៊ាន​)​ ទទួល​សំណង​បញ្ចប់​ ភា​គីទាំងពីរ​បានដាក់ពាក្យស្នេីសុំយកវត្ថុតាងពីតុលាការ​ ដើម្បី​បញ្ជាមកជំនាញនគរ​បា​ល​ប្រគល់ម៉ូតូជូ​នជនរងគ្រោះ​ ប៉ុន្ដែ​ដីកា​សម្រេច​នោះមិនបានប្រគល់ជូនមកខាងជំនាញនោះទេ​ (តាម​រដ្ឋបាល)​ ទើប​មានការយឺតយ៉ាវក្នុងការប្រគល់ម៉ូ​តូជូនដល់អាណាព្យាបាលជនរងគ្រោះ​។

ជាក់​ស្តែង​ក្រុម​ការងារ​បានធ្វើការដឹកជញ្ជូនម៉ូតូដែ​លជាវត្ថុតាងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើយកទៅប្រគល់ជូនដល់គេហដ្ឋានរបស់​លោក​ ជា​ ហ៊ាន​ ស្ថិតនៅក្នុងភូមិស្នោទី១​ ​សង្កាត់​សុព័ទេព​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ តែម្ដង​ លើ​សពីនោះ​ លោក​ ជា​ ហ៊ាន​ ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ បានទទួល​ម៉ូតូ​ ម៉ាក​ HONDA D​ream ពណ៌ក្រហម 2019 ថ្មី​ ​មួយគ្រឿង​ ជា​អំ​ណោយ​ដ៏​ថ្លៃថ្លា​បំផុត​ពី​ សម្ដេច​កត្ដិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ តាមរយៈ​ ឯកឧត្ដម​ ប៉ាន់ខែម​ ប៊ុន​ថន​ ជំនួយការ​ផ្ទាល់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ