ព្រឹតិ្តការណ៍ថ្មីៗ

ជីកស្មៅ ត្រូវជីកទាំងឬស! តាមចាប់ដល់ខណ្ឌព្រែកព្នៅ បាន ៨នាក់ដកហូតគ្រឿងញៀន២០កញ្ចប់ថង់តូច ស្លាកលេខម៉ូតូ៣បន្ទះដាវសាម៉ូរ៉ៃមួយដើម

4 ខែ មុន 165 តូ សុផល

ភ្នំពេញ៖  អ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀន៨នាក់រួ មទាំងវត្ថុតាងថ្នាំញៀន២០កញ្ចប់ថង់តូច ស្លាកលេខម៉ូតូ៣បន្ទះដាវសាម៉ូរ៉ៃមួយដើមត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់និងឈានទៅធ្វើការឆែកឆេរដល់លំនៅដ្ឋាន២កន្លែងនៅ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៥កក្កដា២០១៩នេះ។

ដោយមានការឯកភាព ពីលោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង ជាអអិការខណ្ឌ លោកវរសេនីយ៍ទោ ព្រហ្ម វណ្ណឌី អធិការរង ខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះ ទៅឆែកឆេរ និងឃាត់ខ្លួនក្រុមខាងលើក្រោយពីកម្លាំងលោកធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មីដោយដកហូតថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់ធំល្មមលោកក៍ឆ្លងយោបល់លោកអធិការខណ្ឌបន្ថែមទៀត ដើម្បីបន្តឆែកឆេផ្ទះជនសង្ស័យរបន្តនៅសង្កាត់គោករកាទៀត។

ក្រោយពីលោកអធិការអនុញាតិលោកក៍ដឹកនាំកម្លាំងបន្តទៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅជាលិទ្ធិផលត្រួតពិនិត្យ២ទីតាំក្នុងភូមិឃាតខ្លួនបន្ថែមបានជនសង្ស័យ៧នាក់ព្រមទាំងដកហូតបានក្រាមសថ្លាសង្ស័យជាឡ្រឿងញៀនចំនួន១៩កញ្ចប់ថង់តូចបន្ថែមនិងស្លាកលេខម៉ូតូចំនួន០៣បន្ទះ ដាវសាំម៉ូរ៉ៃមួយដើមឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងសមត្ថកិច្ចកំពុងឃាត់និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំងកសាងសុំនុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញបន្តនិតិវិធីពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ