ព្រឹតិ្តការណ៍ថ្មីៗ

ប៉េអឹមផ្ទៃប្រទេស បញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការ រឿងស្រវឹងស្រាប្រើហិង្សាក្នុងគ្រួសារ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

1 ខែ មុន 77 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីមានបណ្តឹងរបស់ប្រពន្ធ និងម្តាយក្មេក ជនសង្ស័យម្នាក់ឈ្មោះ សិដ្ឋ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ នៅបព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធករណី ប្រើហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សិដ្ឋ ភេទប្រុស ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេ ស្រវឹងស្រា ប្រើហិង្សាក្នុងគ្រួសារ បោកបោះសម្ភារចោល។

សមត្ថកិច្ច បានបន្ថែមថា ដោយសារតែជនសង្ស័យឈ្មោះ សិដ្ឋ តែងតែផឹកស្រាស្រវឹងវាយប្រពន្ធ និងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារញឹកញាប់ពេក ទើបប្រពន្ធ និងម្តាយក្មេកសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់តែម្តងទៅ។

បច្ចុប្បន្ន សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យឈ្មោះ សិដ្ឋ ឡើងទៅជាន់ទី២ នៃអគារសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរងចាំចំណាត់ការរបស់តំណាងអយ្យការ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!