ព្រឹតិ្តការណ៍ថ្មីៗ

ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ សង្ស័យបម្រើ ដោយអនីតិជន

2 ខែ មុន 104 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋានខណ្ឌបឹងកេងកងបានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កោសជប់ម៉ាស្សា១ម៉ឺនរៀល មានបង្កប់សេវាផ្លូវភេទ  ឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះចំនួន៦នាក់។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២និង០០នាទីរសៀលនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចុះដឹកនាំបញ្ជាផ្ទាល់ ពីលោកស្រី ស៉ឺ វណ្ណនី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

នគរបាលបានអោយដឹងថា ស្រ្តីម្ចាស់ទីតាំងមានឈ្មោះ ង្វៀង ធីងូធី ភេទស្រី អាយុភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាទីតាំងម៉ាស្សាកោសជប់ យីហោ កោសជប់ម៉ាស្សា១ម៉ឺនរៀល ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៩ព្រឹក រហូតដល់យប់ជ្រៅរំលងអាធ្រាតដោយមាននារីក្មេងចំនួន៦នាក់ ដោយសង្ស័យជាអនីតិជន ចំនួន២នាក់ រងចាំភ្ញៀវ មកម៉ាស្សាធម្មតាតម្លៃ១ម៉ឺនរៀល រយៈពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយដង។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ក្នុងនោះនារីរងគ្រោះចំនួន ៦នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនធំ ផងដែរ បាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីបន្តការសាកសួរ។

សូមបញ្ជាក់ផងដែរក្រោយបញ្ជប់ការសាកសួរ ស្រីម្ចាស់ទីតាំងត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្នដើម្បីបញជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង៦នាក់នោះត្រូវបាន នគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ