ព្រឹតិ្តការណ៍ថ្មីៗ

ស្តែងៗណាស់! ស្ដូកស្ដឹងលើថ្នល់ ទាំងពីរនាក់​ មិនដឹងយ៉ាងម៉េចទេ…!

5 ខែ មុន 43 តូ សុផល

ភ្នំពេញ​ ៖​ លឺសូរតែប្រាវ… ស្ដូកស្ដឹងលើថ្នល់ទាំងពីរនាក់​ ខណៈបុរសម្នាក់​ បេីកម៉ូតូ Smash មួយគ្រឿង​ ក្នុងល្បឿនលឿន​ ខ្វះការប្រុងប្រយ័ត្នបានវ៉ាឆ្វេងជែងរថយន្តមួយគ្រឿង ក៏ជ្រុលទៅបុកបុរសជនជាតិចិនម្នាក់​ កំពុងចុចទូរស័ព្ទ​ដើរឆ្លងផ្លូវ​ពេញទំហឹង​ ខ្ទាតម៉ូតូជាង២០ម៉ែត្រ​ បណ្ដាលឲ្យចិនបាក់ជើងខាងស្ដាំ និងបែកក្បាលធ្ងន់ធ្ងរ​ ចំណែកម្ចាស់ម៉ូតូ​ ខ្ទាតបោកនឹងថ្នល់​បែកក្បាលឈាមជោកខ្លួន​ ត្រូវបានបងប្អូនប្រជាពលរដ្ឋ​ និងកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើជួយសង្គ្រោះបឋម​ និងទាក់ទងរថយន្តគិលានសង្គ្រោះ​ មកដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្ដែងៗនេះ​ បានកើតឡើងនៅវេលាម៉ោង២៣:៣៥នាទីយប់​ ថ្ងៃព្រហស្បតិ៍្ត​ ទី០៤​ ខែកក្កដា​ ឆ្នាំ២០១៩​នេះ​ នៅតាមផ្លូវ២៧១​ ត្រង់ចំណុចជិតផ្ទះសំណាក់​ សាត​ ចំរេីន ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

សមត្ថកិច្ចបានអោយដឹងថា​ សម្ភារៈ​នៅលើខ្លួនជនរងគ្រោះដែលជាម្ចាស់ម៉ូតូ មានកាបូបលុយមួយ ក្នុងនោះមានលុយជិត១០ម៉ឺនរៀល​ និងប័ណ្ឌ ប.ស.ស របស់ជនរងគ្រោះតែម្ដងឈ្មោះ​ សៀ រតនា ភេទប្រុស​ អាយុ២៨ឆ្នាំ​ ស្នាក់នៅភូមិព្រែកតានូ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ភ្នំពេញ​។  

ប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់ភ្នាក់ងារ ធី អិន អិន បានដឹងថា​ នៅមុនពេលកើតហេតុ​ គេបានឃើញរថយន្ត PRIUS មួយគ្រឿង​ បើកបរតាមបណ្ដោយផ្លូវ២៧១​ ទិសដៅ​ពីលិចមកកើត​ ក្នុងល្បឿន​យឺតល្មម​ លុះមកដល់ចំណុចកើតហេតុខាងលើ​ មានបុរសជនជាតិចិន​ម្នាក់ កំពុងកាន់ទូរស័ព្ទចុចហេីយដេីរឆ្លងផ្លូវ​ ពីជើងមកត្បូង​ ខណៈពេលផ្លោះរបាំងថ្មបានហេីយ​ បម្រុងដើរឆ្លងអោយផុត​ ស្រាប់តែមានម៉ូតូមួយគ្រឿង​ ម៉ាក​ Smash REVO ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1BV-5713 បេីកបរដោយបុរសម្នាក់​ ក្នុងទិសដៅពីលិច​មកកើត​ ក្នុងល្បឿនលឿនស្លេវ​ បានវ៉ាជែងមកខាងឆ្វេងដៃ​ ទើបជ្រុលទៅបុក​បុរសជនជាតិចិន​ម្នាក់ពេញទំហឹង​ ខ្ទាតម៉ូតូជាង២០ម៉ែត្រ​ បណ្ដាលឲ្យជនជាតិចិនបាក់ជើងខាងស្ដាំត្រឹម​កំភួនជើង​ និងបែកមុខធ្ងន់ធ្ងរ ឈាមហូរទាំងថ្លុក​ ​ចំណែកឯបុរសម្ចាស់ម៉ូតូ​ ខ្ទាតបោកនឹងថ្នល់​បែកក្បាលឈាមជោកខ្លួន​ ត្រូវបានបងប្អូនប្រជាពលរដ្ឋ​ និងកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ជួយសង្គ្រោះបឋម​ និងទាក់ទងរថយន្តគិលានសង្គ្រោះ​ មកដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ។ 

បច្ចប្បន្នក្រោយពេលកើតហេតុ​ គេឃេីញរថយន្តគិលានសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល​ “ហុងហាក់​” បានមកដឹកជនរងគ្រោះ​ទាំងពីរនាក់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ​ ។ ចំណែកឯម៉ូតូត្រូវសមត្ថកិច្ចល្បាត​រាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ​ ផ្នែកវាស់វែង​ នៃអធិការនគរបាលខណ្ឌមានជ័យ​ ចុះមកបាញ់គំនូស​វាស់វែង​ រួចយកទៅបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីរងចាំធ្វេីការដោះស្រាយ​តាមផ្លូវច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ