ព្រឹតិ្តការណ៍ថ្មីៗ

ស្រីស្អាត​ បើករថយន្ត Toyota Matrix ស៊ីញ៉ូភ្លាមបត់ភ្លាម នៅមុខវត្តទួលទំពូង ត្រូវជនបរទេស​វ៉ាឆ្វេង ទៅបុកដួលរបួស​បន្តិចបន្តួច​ ដោះស្រាយមិនចេញ​

1 ខែ មុន 41 តូ សុផល

រាជធានីភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែលស្ត្រីរូបស្រស់​ប្រិមប្រិយ​និងរួមដំណេីរដោយបុរសស្រ្តី២នាក់ទៀត​ បានបេីករថយន្ត Toyota Matrix XR​ ស៊ីញ៉ូ​ភ្លាម​បត់ភ្លេត​ ត្រូវបុរសបរទេស២នាក់ បើកម៉ូតូធំម្នាក់មួយគ្រឿង ក្នុងល្បឿនលឿន​ វ៉ាឆ្វេងខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យបុរសបរទេសម្នាក់ ជិះជ្រុលទៅបុករថយន្ត​ចំកង់រថយន្តខាងមុខផ្នែកខាងឆ្វេង​ បណ្ដាលឲ្យរបួសជើងខាងស្ដាំ​ និង​វៀចកម៉ូតូ​ និងខូចខាតរថយន្តបន្តិចបន្តួច​ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ​ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយសម្រួល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង​នៅវេលាម៉ោង​០៣:២៥នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃសុក្រ​ ទី០៥​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ នៅចំណុចនៅមុខ​ធនាគារ​ABA (មុខវត្តទួលទំពូង) ផ្លូវម៉ៅសេទុង​ កែងផ្លូវ១១៣​ ស្ថិតក្នុងសង្កាត់​បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយ​ ធី អិន អិន​ ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក Toyota Matrix XR ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AU-7096 បេីកបរដោយស្ត្រីរូបស្រស់​ប្រិមប្រិយ​ និងរួមដំណេីរដោយបុរសស្រ្តី២នាក់ទៀត​ បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនល្មម​ លុះមកដល់ចំណុចកែងផ្លូវ១១៣​ មុខធនាគារABA ជាចំណុចកន្លែងកើតហេតុ រថយន្តបាន​ស៊ីញ៉ូ​ឆ្វេងភ្លាម​ហេីយបត់ភ្លេត​ ទើបធ្វើឲ្យម៉ូតូធំមួយគ្រឿង ម៉ាក CRG ពណ៍ក្រហម​ ពាក់ស្លាក់លេខប្រទេស(វៀតណាម​) 77-81 512.61 បើកបរដោយជនបរទេសម្នាក់ បានបើកមកបុករថយន្តផ្នែកឆ្វេងចំកង់មុខ បណ្ដាលឲ្យរបួសចំជេីងខាងស្ដាំ​ ដែលទេីបតែត្រូវរបួស​កាលពី៤អាទិត្យ​មុន​ ធ្វេីឲ្យឈឺចុកចាប់​ឡេីងវិញ​ និងបណ្ដាលឲ្យខូចខាតវៀចកម៉ូតូ រួមទាំងរថយន្តខូចខាតផ្នែកកង់មុខ​ខាងឆ្វេងផងដែរ​ ។ 

ក្រោយមកភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នា តែមិនត្រូវគ្នាទេ​ ព្រោះភាគីខាងរថយន្ត​ជួយចេញថ្លៃព្យាបាលរបួស​ ចំនួន​២០ដុល្លារ​ តែភាគីជនបរទេស​ មិនព្រមទទួលទេ​ តែសូមឲ្យយកគាត់ទៅ​មន្ទីរពេទ្យ​ ហេីយចេញថ្លៃព្យាបាលរបួស​ និងយកម៉ូតូរបស់គាត់ទៅជួសជុលនៅហាងទៅបានហេីយ​ តែភាគីម្ចាស់រថយន្តក៏មិនព្រមដូចគ្នា​ ទេីបសម្រេចប្រគល់ឲ្យសមត្ថកិច្ចវាស់វែង​តែម្ដង​។ 

បច្ចប្បន្នក្រោយពេលកើតហេតុ​ ភាគីទាំងសងខាង​ធ្វេីការសម្របសម្រួល​គ្នាមិនត្រូវ​ ទេីបសមត្ថកិច្ចមូលដ្ឋាន​ប៉ុស្តិ៍​បឹងត្របែក​ សហការជាមួយសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋានគរបាលខណ្ឌចំការមន ចុះមកធ្វេីការវាស់វែង​ រួចយក​មធ្យោបាយយានយន្តទាំងពីរគ្រឿង​ យកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕ ដោយ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!