ព្រឹតិ្តការណ៍ថ្មីៗ

ទឹកមួយថ្លុក មុខផ្ទះ ដោះស្រាយមិនចេញ ផ្អើលអាជ្ញាធរខណ្ឌសែនសុខ ចុះអន្តរាគមន៍!

3 ខែ មុន 172 tnn_admin

ភ្នំពេញ ៖ ជម្លោះសម្តីពាក្យសម្តីរវាងម្ចាស់ឃ្លាំងចំនួន៤ ដែលមានភូមិផងរបងជាប់រគ្នា ដោយសារការចាក់ខឿនបេតុង មុខផ្ទះ ឬឃ្លាំង មិនស្មើគ្នាកើតជារឿងខឹងប្តឹងផ្តល់រវល់ដល់ អាជ្ញាធរចុះទៅសម្របសម្រួល កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៩ ស្ថិតនៅ បណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការចុះពិនិត្យជាក់ស្តែងរបស់អាជ្ញាធរខណ្ឌ ឃើញ ខឿនបេតុងចាក់ខ្ពស់ទាបមិនរៀបរយ មុខឃ្លាំងទាំង៤ ចំណុចខាងលើ មានភាគី២ ម្ចាស់ បានចាក់បេតុងខ្ពស់ជាង ទឹកមិនអាចហូរអស់ នៅដក់តាមមុខផ្ទះ ក្រោយភ្លៀងធ្លាក់ម្តងៗ កើតជារឿងជជែកវែកមិនចប់ ទើបនៅរសៀលថ្ងៃទី៤ ខែកក្កដា ២០១៩ នេះ អាជ្ញាធរខណ្ឌ ដឹកនាំកម្លាំងដោយ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌ សែនសុខ ចុះទៅជួយសម្របសម្រួល។

លោក ឆាយ វាសនា បានពន្យល់អោយភាគីទាំង២

១. កាយបេតុងចេញ កាត់តម្រឹមកន្លែងខ្ពស់ អោយស្មើ ដើម្បីអោយទឹកអាចហូរអស់
២. ខឿនដែលខ្ពស់ត្រូវកាយ និង ចាក់អោយស្មើគ្នាវិញ
៣. រៀបចំសណ្តាប់ធ្នាប់ មុខឃ្លាំង ដោយមិនរំលោភលើចំណីផ្លូវ

លោក ឆាយ វាសនា ទុកពេលអោយភាគីទាំង២ រៀបចំ និង ជួសជុលដោយខ្លួនឯង ត្រឹមថ្ងៃច័ន្ទអាទិត្យនេះ ភាគីទាំងពីរ ក៍យល់ព្រមព្រៀងតាមការណែនាំរបស់ អាជ្ញាធរខណ្ឌដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ