ព្រឹតិ្តការណ៍ថ្មីៗ

អង្គភាពកងទ័ពចំនួន២ និងអង្គភាពស៊ីវិលចំនួន១បានទទួលសម្ភារការិយាល័យជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី សម្រាប់បម្រើដល់ការងារប្រចាំថ្ងៃអង្គភាព

2 ខែ មុន 37 តូ សុផល

បន្ទាយមានជ័យ៖ ម៉ាស៊ីនកុំព្យូទ័រយួរដៃចំនួន៥គ្រឿង ម៉ាស៊ីនថតចម្លងចំនួន៤គ្រឿង និងម៉ាស៊ីនបញ្ចាំងរូបភាព(LCD) ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកស្រី ត្រូវបានក្រុមការងារប្រគល់ជូនកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រីខេត្តបន្ទាយមានជ័យនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។ 

ដោយឡែកនៅថ្ងៃដដែល ម៉ាស៊ីនកុំព្យូទ័រនៅលើតុចំនួន២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាអូរអំពិលស្ថិតនៅក្នុងឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដើម្បីបម្រើឱ្យការងារប្រចាំថ្ងៃក្នុងការរៀននិងបង្រៀនរបស់លោកគ្រូអ្នកគ្រូ។

លើសពីនេះ ម៉ាស៊ីនកុំព្យូទ័រនៅលើតុចំនួន៣គ្រឿង ម៉ាស៊ីនកុំព្យូទ័រយួរដៃចំនួន៤គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន៣គ្រឿង និងម៉ាស៊ីនបញ្ចាំងរូបភាព(LCD) គាត់ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានរថក្រោះផងដែរ។ 

ថ្នាក់ដឹកនាំអង្គភាពទាំងបីខាងលើ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលលោកតែងតែគិតគូពី សុខទុក្ខកងទ័ព និងគ្រួសារទ័ព ព្រមទាំងយកចិត្តទុកដាក់ចំពោះការរៀនសូត្ររបស់ក្មួយៗ និងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ តាមរយៈការផ្ដល់សម្ភារៈបរិក្ខាបន្ថែមគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅសម្រួលការងារប្រចាំថ្ងៃរបស់អង្គភាពឲ្យមានភាពងាយស្រួលនិងមានប្រសិទ្ធភាព។ 

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីតែងតែបានយកចិត្តទុកដាក់នៅក្នុងការផ្ដល់នូវគ្រឿងសម្ភារ:សំណង់ សម្ភារៈប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃ ថវិកាគ្រឿងឧបភោគបរិភោគផ្សេងៗជាច្រើនទៀត

ឧបត្ថម្ភបន្ថែមពីលើគោលរបបដែលមានស្រាប់ និងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតជូនដល់បណ្ដាអង្គភាពផ្សេងៗ។ 

នាយទាហាន នាយទាហានរង និងពលទាហាន លោកគ្រូអ្នកគ្រូនៅក្នុងអង្គភាពខាងនេះក៏បានលើកឡើងថា ការឧបត្ថម្ភបន្ថែមពីលើគោលរបបដែលមានស្រាប់ ការគិតគូរជួយដល់មន្ត្រីរាជការនសិស្សានុសិស្ស កងទ័ព

គ្រួសារទ័ព យោធិនពលីមរណៈ យោធិនពិការ និងអតីតយុទ្ធជនជាដើមទាំងនេះបានធ្វើអោយកងទ័ពទាំងអស់មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈរជើងការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពារដាច់ខាតមិនឲ្យមានបដិវត្តព័ណ៌ដែលក្រុមប្រឆាំងក្រៅច្បាប់ប៉ុនប៉ងបំផ្លាញសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ