ព្រឹតិ្តការណ៍ថ្មីៗ

តោះតម្លើង កម្មវិធី ( BUS MANAGEMENT SYSTEM ) ​

2 ខែ មុន 24 តូ សុផល

អបអរសាទរ ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការប្រព័ន្ធ​គ្រប់គ្រង​រថយន្ត​ក្រុង ( BUS MANAGEMENT SYSTEM ) ​កម្មវិធី​តាមដាន​ចលនា​បម្លាស់ទី​រថយន្ត​ក្រុង ( CITY BUS APP ) និង​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម ( JCC ) លើកទី៣ ស្ដីពី​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវា​ដឹក​ជញ្ជូន​រថយន្ត​ក្រុង​សាធារណៈ​នៅ​ក្នុង​រាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៣កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០១៩។

អង្គ​ប្រជុំបានពិភាក្សា​ទៅ​លើ​បញ្ហា​សំខាន់​ពីរគឺ​ ផែន​ការ​សកម្មភាព​ស្ដីពី​គម្រោង​សាកល្បង លើ​វិធាន​ការ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង និង​ផែនការសកម្មភាព​ស្ដីពី​ការលើក​កម្ពស់​ការ​យល់ដឹង​អំពី​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក្រុង និង​សិក្សាលើ​ទម្រង់​អាជីវកម្ម ដើម្បី​បង្កើន​ប្រភព​ចំណូល​ជា​ប្រយោជន៍​ដល់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!