ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តមិនស្គាល់ម៉ាក ផ្តាច់ជីវិតបុរសម្នាក់ ក្នុងថ្លុកឈាម ហើយបើករត់បាត់ស្រមោល 

3 ខែ មុន 114 tnn_admin

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ខណៈដែលបុរសម្នាក់ កំពុងម៉ូតូ កាត់ភ្លៀង តែម្នាក់ឯង  ក្នុងល្បឿនលឿន  ត្រូវរថយន្តមិនស្គាល់ម៉ាក មួយ គ្រឿងទៀត បើកមកពីក្រោយយ៉ាងលឿន  កៀរម៉ូតូរេចង្កូតទៅ បុក របាំងថ្ម ខ្ទាតជនរងគ្រោះបោកនិងបង្គោលភ្លើង ហើយធ្លាក់បោកក្បាលនឹងថ្នល់ទៀត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងថ្លុកឈាម តែម្ដង  រីឯម៉ូតូខ្ទាតប្រមាណជាង២០ម៉ែត្រ ចំណែករថយន្តបានរត់គេចខ្លួនបាត់ស្រមោល  បង្កឲ្យមានការ ភ្ញាក់ផ្អើល ឡើង កាលពី វេលាម៉ោង ២៣ និង១០នាទីយប់  ថ្ងៃពុធទី ៣  ខែកក្កដា  ឆ្នាំ ២០១៩  ត្រង់ចំណុច ខាងមុខ ហាង លក់ រថយន្ត  BMW  (ខាងលិចគល់ស្ពានអាកាសផ្សារដីហុយ ) ស្ថិត តាមបណ្ដោយ មហាវិថី សហព័ន្ធ រុស្ស៊ី  ក្នុងសង្កាត់ អូបែកក្អម  ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។

ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ខាង លើមាន ឈ្មោះ  អឿង  សំអុល  (ហៅប៉ាវ)  ភេទប្រុស អាយុ២៤ឆ្នាំ ជា បុគ្គលិក ក្រុមហ៊ុន លក់គ្រឿងសង្ហារឹម  ស្នាក់នៅ សង្កាត់ ផ្សារដេប៉ូ ទី ១  ខណ្ឌទួលគោក  មានស្រុកកំណើត នៅភូមិ ព្រៃចំការ  ឃុំស្វាយជ្រំ  ស្រុកមេសាង ខេត្តព្រៃវែង។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារ TNN បានដឹងថា  នៅមុន ពេលកើតហេតុ ខណៈ ដែល មេឃកំពុងតែធ្លាក់ភ្លៀង  គេឃើញ ជនរងគ្រោះ ខាងលើ បាន បើក ម៉ូតូពី មួយគ្រឿងម៉ាក  ហុងដាប៊ីត  (Honda Beat) ពណ៌ស លាយក្រហម  ពាក់ស្លាកលេខ ព្រៃវែង  1M-4041 បានធ្វើដំណើរតាម បណ្តោយ មហាវិថី សហព័ន្ធរុស្ស៊ី  ក្នុងទិសដៅ មកពី លិចទៅកើត  និងក្នុង ល្បឿន យ៉ាងលឿន  ស្របពេល នោះដែលក៏ មាន រថយន្ត មិនចាំស្លាកលេខ មួយគ្រឿងទៀត  បាន បើកមកពីក្រោយ យ៉ាង លឿន ដូចចហោះ។

លុះមកដល់ចំណុច កើតហេតុ រថយន្ត នោះ  ក៏បានព្យាយាម បើក វ៉ាជែង ខាងស្តាំដោយខ្វះការ ប្រុងប្រយ័ត្ន  រួចក៏ជ្រុលចង្កូត ទៅកៀរម៉ូតូ ជនរងគ្រោះ បណ្តាលឲ្យ ម៉ូតូរបស់ជនរងគ្រោះ រេចង្កូតទៅបុក របាំងថ្មពេញទំហឹង ចំណែកជនរងគ្រោះបានខ្ទាតបោកនិងបង្គោលភ្លើង ហើយធ្លាក់បោកក្បាលនឹងថ្នល់ទៀត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងថ្លុកឈាម តែម្ដង  រីឯម៉ូតូខ្ទាតប្រមាណជាង២០ម៉ែត្រ ដោយ ឡែក រថយន្តបង្កក៏បាន បន្ថែម ល្បឿន បើករត់គេចខ្លួនបាត់ស្រមោល  បន្ទាប់មកក៏មានសមត្ថកិច្ច សមត្ថកិច្ចមូលដ្ឋាន បានចុះ មកជួយ ធ្វើការ អន្តរាគមន៍  ដល់កន្លែង កើតហេតុ ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏ទាក់ទងហៅ សមត្ថកិច្ចជំនាញ អោយចុះមកធ្វើការ វាស់ និង ដកហូតយក ម៉ូតូ របស់ ជនរងគ្រោះ ខាងលើទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ រង់ចាំ ធ្វើការប្រគល់ទៅ ឲ្យក្រុមគ្រួសារ ជនរងគ្រោះវិញនៅពេលក្រោយ ។

ដោយ សពបុរស រងគ្រោះ  ត្រូវបានសមត្ថកិច្ច ធ្វើការ ទំនាក់ទំនងរកសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើ បុណ្យ តាមប្រពៃណី នៅឯខេត្តព្រៃវែង ដែលជាស្រុក កំណើត ៕  (អត្ថបទ រូបភាព  ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ