ព្រឹតិ្តការណ៍ថ្មីៗ

ជាន់​មីនតោន ផ្ទុះ​ដាច់​កង់​មួយ​ចំហៀង

3 ខែ មុន 16 តូ សុផល

ឧត្ដរមានជ័យ​ ៖ អេ​ស្កា​វ៉ាទ័រ​សំអាត​ដីចម្ការ ជាន់​មីនតោន ផ្ទុះ​ដាច់​កង់​មួយ​ចំហៀង សំណាងល្អ​តៃកុង​រួច​ផុតពី​គ្រោះថ្នាក់​។

​ហេតុការណ៍នេះ ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​ហាសិប ស្ថិត​ក្នុងភូមិ​ប្រាសាទ​ក្រហម​សែន​ជ័យ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​។

​ករណី​ផ្ទុះ​មីនតោន​ខាងលើ បណ្តាលមកពី​អេ​ស្កា​វា​ទ័​រ ០១​គ្រឿង បើកបរ​ដោយ​ឈ្មោះ ទុយ តុលា ភេទ ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្រសាំង​ថ្មី ឃុំ​ជប់​បូរ ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយមានជ័យ​​ បាន​បើក​​​ទៅ​កាយ​ព្រៃ​សំអាត​ដី​ក្នុង​ចម្ការ ខណៈ​កំពុង​កាយ​ព្រៃ​ស្រាប់តែ​បរ​ទៅ កិន​ចំ​ពីលើ​មីនតោន​បណ្តាល​ឲ្យ​ផ្ទុះ​តែម្ដង និង​បាន​បង្ក​ការខូចខាត​អេស្កាវ៉ាទ័រ ដាច់​ច្រវាក់​ផ្នែក​ខាងឆ្វេង ចំណែក​តៃកុង​ពុំមាន​រងរបួស​នោះឡើយ​។

ក្រោយ​កើតហេតុ​ភ្លាមៗ​នោះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រះ​ប្រឡាយ បាន​ចុះទៅពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​អាច​បញ្ជាក់​បាន​ថា​ បង្ក​ឡើង​ដោយ​មីនតោន ដែល​គ្រប់​យុទ្ធភណ្ឌ​កប់​ក្រោម​ដី​នា​សម័យ​សង្គ្រាម​ពិតប្រាកដ​មែន​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ